UI_LongBanner

អត់ដែលដឹងសោះ ថាខ្ទឹមក្រហមមានអត្ថប្រយោជន៍ដល់ម្លឹងសម្រាប់សុខភាព ហើយថែមទាំងអាចទប់ស្កាត់ជំងឺច្រើនប្រភេទទៀតផង…

242

ខ្ទឹមក្រហម គឺល្អណាស់សម្រាប់សុខភាពមិនថាអ្នកទទួលទានវាទាំងឆៅ ឬចម្អិនឆ្អិនក៏ដោយ។ ប៉ុន្តែខ្ទឹមក្រហមឆៅមានផ្ទុកកម្រិតនៃសមាសធាតុ sulfur ខ្ពស់ជាងខ្ទឹមក្រហមឆ្អិន។

ហើយសមាសធាតុ sulfur ក្នុងខ្ទឹមក្រហមអាចផ្ដល់អត្ថប្រយោជន៍គួរអោយភ្ញាក់ផ្អើលជាច្រើនចំពោះសុខភាព រួមបញ្ចូលទាំងការទប់ស្កាត់ជំងឺដាច់សសៃឈាមខួរក្បាល កាត់បន្ថយការផលិតកូឡេស្តេរ៉ូលមិនល្អក្នុងរាងកាយ និងជំងឺបេះដូងផ្សេងៗ។

ខាងក្រោមនេះ នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលវិជ្ជមាននៃការទទួលទានខ្ទឹមក្រហម ៖

១. ទប់ស្កាត់ប្រឆាំងការរលាកក្នុងរាងកាយ និងសម្រាលអាការៈនៃជំងឺហឺត

សមាសធាតុ sulfur នៃខ្ទឹមក្រហមមានលក្ខណៈសម្បត្តិប្រឆាំងការរលាកដ៏មានឥទ្ធិពល។ លើសពីនេះទៅទៀត ខ្ទឹមក្រហមក៏មានផ្ទុកសារធាតុ Quercetin ដែលជួយសម្រាលសាច់ដុំផ្លូវដង្ហើមសម្រួលអាការៈនៃជំងឺហឺត និងរោគសញ្ញានៃប្រតិកម្មអាឡែកស៊ីផងដែរ។

២. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

នោះក៏ព្រោះតែខ្ទឹមក្រហមជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ polyphenols ដែលមានប្រសិទ្ធិភាពការពាររាងកាយប្រឆាំងនឹងរ៉ាឌីកាល់សេរីទប់ស្កាត់ជំងឺផ្សេងៗគួរអោយកត់សម្គាល់។

CMA_LongBanner

៣. ទប់ស្កាត់ជំងឺ មហារីក

ក្នុងចំណោមប្រភេទនៃខ្ទឹមទាំងអស់ ខ្ទឹមក្រហមគឺមានប្រសិទ្ធិភាពខ្ពស់ជាងគេក្នុងការប្រយុទ្ធប្រឆាំងជំងឺមហារីកពោះវៀនធំ និងជំងឺមហារីកសុដន់។ នោះក៏ព្រោះតែខ្ទឹមក្រហមមានផ្ទុកសម្បូរទៅដោយសារធាតុ quercetin និងសារធាតុ anthocyanin ដែលកម្ចាត់រ៉ាឌីកាល់សេរីបង្កជំងឺមហារីកក្នុងរាងកាយ។

៤. បង្កើនសុខភាពបេះដូង

ខ្ទឹមក្រហមមានផ្ទុកសារធាតុ flavonoids ដែលជួយក្នុងការបង្កើនសុខភាពបេះដូងល្អប្រសើរ។លើសពីនេះទៅទៀត ខ្ទឹមក្រហមក៏ជាប្រភពនៃសមាសធាតុ organosulfurនិងthiosulfinates ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺស្ទះសសៃឈាមបេះដូង ព្រមទាំងជំងឺដាច់សសៃឈាមក្នុងខួរក្បាលផងដែរ។

៥. គ្រប់គ្រងជាតិស្ករក្នុងឈាម

សារធាតុ chromium នៃខ្ទឹមក្រហមធ្វើអោយវាក្លាយជាជម្រើសនៃអាហារដ៏ប្រសើរជួយក្នុងការគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម។
ខណៈដែលសមាសធាតុ sulfur ជួយបញ្ចុះជាតិស្ករក្នុងឈាមដោយបង្កើនការផលិតអាំងស៊ុយលីន។ ហើយកម្រិតនៃជាតិស្ករក្នុងឈាមត្រឹមត្រូវនឹងជួយអោយអ្នកជៀសផុតពីជំងឺទឹកនោមផ្អែម៕

Cr: health.com

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close