ស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហាញពីលទ្ធផលអំពីការស៊ើបអង្កេត លើវីដេអូជនជាតិចិន សង្ស័យពាក់ព័ន្ធនឹងសង្គមងងឹត ដែលត្រូវបានផ្សព្វផ្សាយលើប្រព័ន្ធអ៊ីនធើណេត

110
CMA_LongBanner

យោងតាមទំព័រទំនាក់ទំនងសង្គមរបស់ស្ថានទូតចិនប្រចាំកម្ពុជាដែលចុះផ្សាយនៅយប់ថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៩បានឲ្យដឹងថាក្នុងពេលថ្មីៗនេះនៅលើប្រព័ន្ធអ៊ីនធើណេតមានវីដេអូខ្លីមួយសង្ស័យពាក់ព័ន្ធនឹងសកម្មភាពសង្គមងងឹតដែលថតដោយបុរសជាង១០នាក់ដោយហៅខ្លួនឯងថាមកពីទីក្រុងChongqing ប្រទេសចិនហើយនិយាយក្អេងក្អាងថានឹងបំពុលដល់សន្តិសុខរបស់ខេត្តព្រះសីហនុ។

ក្រោយការស៊ើបអង្កេតយ៉ាងម៉ត់ចត់របស់សមត្ថកិច្ចចិនរកឃើញថាវីដេអូនេះត្រូវបានថតដោយជនជាតិចិនមកពីទីក្រុងChongqing ដែលបានមកធ្វើការនៅប្រទេសកម្ពុជាកាលពីខែមីនាឆ្នាំនេះហើយក្រោយពីស្រវឹងស្រារួចពួកគេបានថតវីដេអូមិនល្អបែបនេះដោយគ្រាន់ជាការលេងសើចប៉ុណ្ណោះ។បុគ្គលទាំងឡាយនៅក្នុងវីដេអូនេះមិនមានជាប់ពាក់ព័ន្ធនឹងសង្គមងងឹតណាមួយទេ។

ឆ្នាំនេះគឺជាឆ្នាំសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិននិងកម្ពុជាភាគីទាំងពីរនឹងចាត់វិធានការណ៍ជាក់ស្ដែងធ្វើឲ្យកាន់តែស៊ីជម្រៅលើកិច្ចសហការផ្នែកសន្តិសុខនិងការអនុវត្តច្បាប់ដែលនឹងនាំមកនូវភាពសុខដុមរមនានិងអត្ថប្រយោជន៍ជូនដល់ប្រជាជនប្រទេសទាំងពីរ៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close