ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង ដោយសារផ្ទុះកំប៉ុងហ្គាស

58
CMA_LongBanner

កោះកុង៖ ផ្ទះពលរដ្ឋមួយខ្នងសង់ពីឈើត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ពលរដ្ឋ និង សមត្ថកិច្ច កាលពីវេលាម៉ោងជាង១០ព្រឹក នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចផ្សារចាស់ ស្ថិតនៅក្នុងភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

តាមការលើកឡើងពីសមត្ថកិច្ចថា ក្រោយកើតហេតុបងប្អូនប្រជាពលរដ្ឋបានសហការជាមួយ កម្លាំងសមត្ថកិច្ចអគ្គីភ័យបានចុះទៅអន្តរាគមន៍ និងទប់ស្កាត់មិនអោយមានការរាលដាលទៅផ្ទះពលរដ្ឋដែលនៅក្បែរនោះទេ បានប្រើរថយន្តអគ្គីភ័យចំនួន៣គ្រឿង ដោយប្រើប្រាស់អស់ទឹកចំនួន២ឡាន ទើបអាចគ្រប់គ្រងស្ថានការបានទាំងស្រុង ។

សមត្ថកិច្ចបានអោយដឹងទៀតថា ផ្ទះដែលឆាប់ឆេះខាងលើ មានទំហំ ១០ម x ៥ម សង់អំពីឈើ ប្រក់ស័ង្កសី និងមានម្ចាស់ឈ្មោះ អ៊ុយ សុភ័ក្រ ភេទប្រុស អាយុ៧៣ឆ្នាំ (មន្ត្រីសាលាខេត្តចូលនិវត្តន៍) ជាមនុស្សចាស់ជរា បានអោយមកឈ្មោះ គឹម សំបូរ ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវជាកូនមកស្នាក់នៅ ។

តាមការបញ្ជាក់ពីឈ្មោះ គឹម សំបូរ ដែលជាម្ចាស់ផ្ទះបានអោយដឹងដែរថា មូលហេតុដែលបង្កអោយមានអគ្គិភ័យឆាបឆេះបែបនេះ គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស រួចខ្លួនបានរត់ចេញមកក្រៅទើបបង្កអោយមានការឆេះកាន់តែខ្លាំងឡើងបែបនេះ ។

ចំពោះករណីអគ្គិភ័យខាងលើនេះមិនបង្កអោយមានគ្រោះថ្នាក់ឬបាត់បង់អាយុជីវិតមនុស្សនោះទេ ដោយគ្រាន់តែតែមានការខូចខាតនូវទ្រព្យសម្បត្តិមួយចំនួនប៉ុណ្ណោះ ៕ដោយ៖ ណារម្យ

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close