UI_LongBanner

ឯកឧត្ដម បណ្ឌិត ប៉ែន ស៉ីម៉ន អញ្ជើញ ជួប សំណេះសំណាល ជាមួយអង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាក្រុងកំពត និងស្រុកទឹកឈូ អណត្តិ ទី៣.

144

កំពត៖ នៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតអសាកលឆ្នាំ២០១៩ ដើម្បីជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុក អណត្តិ ទី៣នេះ នារសៀល ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្ដម បណ្ឌិត ប៉ែន ស៉ីម៉ន សមាជិក គណៈកម្មាធិការ កណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលចុះជួយខេត្តកំពត បានអញ្ជើញជួប សំណេះសំណាលជាមួយអង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំ សង្កាត់ មកពីក្រុងកំពត និងស្រុកទឹកឈូ ចំនួនសរុប ១២៥នាក់។

CMA_LongBanner

មានវត្តមាន អញ្ជើញ ចូលរួមជាកិត្តិយសនាឱកាសនោះ ដែររួមមានឯកឧត្ដម ជាវ តាយ សមាជិក គណៈកម្មាធិការ កណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្ស ប្រជាជនកម្ពុជា ខេត្តកំពត ព្រមទាំង ឯកឧត្ដម លោកជំទាវ លោក-លោកស្រី ជាអនុប្រធាន និងសមាជិក សមាជិកាក្រុមការងារគណបក្សថ្នាក់ កណ្តាល ថ្នាក់ ខេត្ត ថ្នាក់ ក្រុង ស្រុក ប្រមាណ ៣៥០នាក់ផងដែរ។

មានមតិសំណេះ សំណាលនាឱកាសនោះ ឯកឧត្ដម បណ្ឌិត ប៉ែន ស៊ី ម៉ន បានណែនាំដល់អង្គបោះឆ្នោតទាំងពីរស្រុក អោយយកចិត្តទុកដាក់ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា តាមលំដាប់លេខរៀងក្នុងសន្លឹកឆ្នោត។ ឯកឧត្តមបណ្ឌិត ក៏បាន រំលឹក ពីផលវិបាកនៃសង្គ្រាម ដែលធ្វេីអោ យប្រទេសកម្ពុជាយេីង ស្ទេីតែបាត់បង់ទាំងស្រុងនូវការអភិវឌ្ឍ និងហេដ្ឋារចនាសម្ព័ន្ធនានា ។ ឯកឧត្តមបណ្ឌិត បានបន្ថែម ថា ពេលនេះប្រទេសជាតិយេីង កំពុងតែសប្បាយរីករាយជាមួយសុខសន្តិភាព ការអភិវឌ្ឍ ដូច្នេះយេីងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាអោយខាងតែបាន៕ដោយ៖ HSP

 

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close