ប្រជាជាតិកម្ពុជា បានប្រារព្ធពិធីបុណ្យវិសាខបូជា ឬពិសាខបូជាយ៉ាងអធិកអធមនៅលើភ្នំព្រះរាជទ្រព្យ ឬភ្នំឧដុង្គ

42
CMA_LongBanner

កណ្តាល៖ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ នេះបើតាមលោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាបានឱ្យដឹងថា ប្រជាជាតិកម្ពុជា បានប្រារព្ធពិធីបុណ្យវិសាខបូជា ឬពិសាខបូជាយ៉ាងអធិកអធមនៅលើភ្នំព្រះរាជទ្រព្យ ឬភ្នំឧដុង្គ ស្ថិតនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនាដ៏ធំមួយ និងជាអតីតរាជធានីខ្មែរផងដែរ។ ។

អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានបន្តថា ពិធីបុណ្យវិសាខបូជា ឬពិសាខបូជានេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទ សិស្សានសិស្សយ៉ាងច្រើនកុះករ។

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។

បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាជាច្រើនទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺជាថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close