ក្រុមហ៊ុនទេសចរណ៍អន្តរជាតិរាប់ពាន់ក្រុមហ៊ុន កាន់តែស្គាល់កម្ពុជាយ៉ាងទូលំទូលាយ តាមរយៈពិព័រណ៍វប្បធម៌ និងទេសចរណ៍អាស៊ី នៅចិន

55
CMA_LongBanner

(ភ្នំពេញ)តាមរយៈការជ្រើសរើសកម្ពុជាជាប្រទេសកិត្តិយសក្នុងពិធីបើកពិព័រណ៍វប្បធម៌និងទេសចរណ៍អាស៊ី(ASIAN Culture and Tourism Exhibition) ពីសំណាក់មិត្តចិនកាន់តែធ្វើឱ្យក្រុមហ៊ុនទិញលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍អន្តរជាតិរាប់ពាន់ក្រុមហ៊ុនស្គាល់កម្ពុជាកាន់តែទូលំទូលាយពិសេសលើវិស័យទេសចរណ៍និងវប្បធម៌។

ពិធីបើកពិព័រណ៍វប្បធម៌និងទេសចរណ៍អាស៊ីនៅប្រទេសចិននេះត្រូវបានធ្វើឡើងក្រោមប្រធានបទ«ការផ្លាស់ប្តូរវប្បធម៌និងអរិយធម៌អាស៊ីAsia Culture and Civilization Exchanges» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦១៨ខែឧសភា។

ពិធីបើកពិព័រណ៌ជាផ្លូវការត្រូវបានប្រារព្ធឡើងនាថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៩ក្រោមអធិបតីភាពឯកឧត្តមស៊ូកាងរដ្ឋមន្រ្តីក្រសួងវប្បធម៌និងទេសចរណ៍ចិនឯកឧត្តមថោងខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជាលោកជំទាវភឿងសកុណារដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈរួមជាមួយថ្នាក់ដឹកនាំវិស័យទេសចរណ៍និងវប្បធម៌នានាក្នុងតំបន់អាស៊ី។

នាឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីថោងខុនក៏ត្រូវបានផ្តល់កិត្តិយសឲ្យថ្លែងសុន្ទរកថាបើកពិព័រណ៍ជាផ្លូវការអមជាមួយរដ្ឋមន្រ្តីក្រសួងវប្បធម៌និងទេសចរណ៍ចិនក្នុងនោះឯកឧត្តមរដ្ឋមន្ត្រីថោងខុនបានឱ្យដឹងថាការចូលរួមក្នុងពិព័រណ៍វប្បធម៌និងទេសចរណ៍អាស៊ីនាពេលនេះគឺដើម្បីអបអរសាទរការកំណត់យកឆ្នាំ២០១៩ជាឆ្នាំទេសចរណ៍និងវប្បធម៌កម្ពុជាចិនស្របតាមផែនការសកម្មភាព២០១៩២០២៣ស្តីពីការកសាងសហគមន៍វាសនារួមគ្នារវាងកម្ពុជាចិន(Action Plan on Building China-Cambodia Community of Shared Future)

សម្រាប់ស្តង់កម្ពុជាក្រសួងទេសចរណ៍បានរៀបចំជាពន្លាទេសចរណ៍ដោយមានការតុបតែងបង្ហាញពីវប្បធម៌អរិយធម៌និងសក្តានុពលនិងគោលដៅទេសចរណ៍សំខាន់ៗសម្រាប់បង្ហាញជូនភ្ញៀវដែលចូលរួមព្រមជាមួយការចូលរួមតាំងបង្ហាញរបស់ក្រុមហ៊ុនទេសចរណ៍កក្នុងស្រុកចំនួន៥ក្រុមហ៊ុននិងស្ថានតំណាងទេសចរណ៍ចំនូន១។

ទន្ទឹមនឹងនោះក៏មានរៀបចំការសម្តែងសិល្បៈប្រពៃណីជូនភៀវទស្សនាការផ្តល់ព័ត៌មាននិងការធ្វើបទបង្ហាញស្តីពីវិស័យទេសចរណ៍កម្ពុជាជាពិសេសឱកាសវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជានិងការចែកជូននូវឧបករណ៍ផ្សព្វផ្សាយទេសចរណ៍នានាជូនភ្ញៀវដែលចូលរួមផងដែរ។

ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍នេះមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកលក់ក្នុងស្រុក(Domestic Buyers) ចំនួនជាង១០០០ក្រុមហ៊ុននិងអ្នកលក់អន្តរជាតិ(International Buyers) ប្រមាណ២០០ក្រុមហ៊ុនមកពីជាង៣០ប្រទេសនិងអ្នកទិញចំនួនប្រមាណ៥៧៥ក្រុមហ៊ុននិងមានភ្ញៀវចូលរួមទស្សនារាប់សិបម៉ឺននាក់ផ្សេងទៀត។

សូមជម្រាបថាពិព័រណ៍វប្បធម៌និងទេសចរណ៍អាស៊ីខាងលើនេះត្រូវបានឡើងយ៉ាងអធិកអធមនាឱកាសរៀបចំវេទិកាស្តីពីអរិយធម៌អាស៊ី(Conference on Dialogue of Asian Civilizations) ដែលជាព្រឹត្តិការណ៍លើកដំបូងដ៏ធំ៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close