UI_LongBanner

សូមបងប្អូនប្រុងប្រយ័ត្ន! អ្នកភូមិបញ្ជូនទៅសង្រ្គោះបន្ទាន់ សង្ស័យពុលក្តាមត្រាំ

238

ខេត្តបាត់ដំបង៖កាលពីយប់ថ្ងៃសុក្រម្សិលមិញអ្នកភូមិជាង៣០នាក់សង្ស័យពុលក្តាមត្រាំក្រោយពីទទួលទានអាហារថ្ងៃត្រង់ជាក្តាមដែលបានទិញពីផ្សារនៅក្នុងភូមិ។

អ្នកភូមិម្នាក់បានឲ្យដឹងថានៅម៉ោងប្រហែលរសៀលថ្ងៃទី១៧​​ ឧសភាប្រជាពលរដ្ឋចាប់ផ្តើមមានអការៈក្អួតចង្អោរវិលមុខទន់ដៃជើងអស់កម្លំាងជាបន្តបន្ទាប់ក្រោយពីទទួលទានអាហារជាមួយក្តាមត្រាំ។​​

អ្នកភូមិពុលត្តាមត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកមោងឬស្សីខេត្តបាត់ដំបង។

CMA_LongBanner

អ្នកភូមិថាសូម្បីគ្រួសារអ្នកលក់ក្តាមក៏ត្រូវបញ្ជូនទៅមន្ទីរពេទ្យដែរ។

អ្នកភូមិម្នាក់ឲ្យដឹងថារហូតមកដល់ព្រឹកថ្ងៃសៅរ៍ប្រជាពលរដ្ឋមានស្ថានភាពធូរស្រាលអស់ហើយអ្នកខ្លះបានត្រឡប់ទៅផ្ទះវិញផងដែរ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close