UI_LongBanner

ព្រិត្តការណ៏មហាអស្ចារ្យជួបជុំអតិថិជននិងចែករង្វាន់ជាច្រើនពីក្រុមហ៊ុន9V-Thim co.,LTD

747

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ឧសភាឆ្នាំ២០១៩ក្រុមហ៊ុន9v thim co.,ltdបានបង្កើតកម្មវិធីសិក្ខាសាលាស្ដីអំពីផលិតផលថែរក្សាសម្រស់ដែលជាផលិតផលរបស់ស្នាដៃកូនខ្មែរដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនអ្នកប្រើប្រាស់ នៅក្នុងកម្មវិធីដ៏ពិសេសនេះដែលក៏មានការចូលរួមយ់ាងច្រើនកុះករពីសំណាក់អតិថិជន និង តំណាងចែកចាយចំនួន៥០០នាក់ ។

លោកធួន ចាងស៊ីងដែលជាអគ្គនាយកនៃក្រុមហ៊ុន9v thim co.,ltd បានមានប្រសាសន៏ប្រាប់សារព័ត៏មានCHNឲដឹងពីការបង្កើតក្រុមហ៊ុននិងសិក្ខាសាលានេះឡើងគឺក្នុងគោលបំណងឡើងទឹកចិត្តដល់កូនខ្មែរឲមានការបង្កើតនូវអ្វីដែលជាស្នាដៃរបស់ខ្មែរនិងគាំទ្រអ្វីដែលជាផលិតផលរបស់ខ្មែរឲបានកាន់តែច្រើន។លោកក៏បានបញ្ជាក់ផងដែលថា ក្រុមហ៊ុននឹងពង្រឹងនិងពង្រីកនូវគោលដៅក៏ដូចជាចក្ខុវិស័យរបស់ក្រុមហ៊ុនបន្តទៀត ដើម្បីអាចផ្ដល់ឪកាសដល់អ្នកដែលចង់ធ្វើជាអាជីវករនិងជាតំណាងចែកចាយនូវផលិតផលថែរក្សាសម្រស់ដែលជារបស់ក្នុងស្រុកដែលមានគុណភាពខ្ពស់។

CMA_LongBanner

គួរជំរាបផងដែលថា នៅក្នុងកម្មវិធីសិក្ខាសាលានេះដែលក៏មានការដើរបង្ហាញម៉ូតផលិតផល មានការបង្ហាញចំណាប់អារម្មណ៏ពីសំណាក់អតិថិជនអ្នកប្រើប្រាស់ជាច្រើនរូបទាំងក្នុងក្រុងភ្នំពេញនិងពីបណ្ដាខេត្តជាច្រើនដែលបានប្រើប្រាស់នូវផលិតផលនេះដែលទទួលបានលទ្ធផលគួរជាទីពេញចិត្ត មិនត្រឹមតែប៉ុណ្ណោះទេអតិថិជនក៏អាចមានឪកាសបានធ្វើដំណើរកំសាន្តទៅក្រៅប្រទេស​និងមានឪកាសឈ្នះរង្វាន់ជាច្រើនផ្សេងៗទៀតផងដែល៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close