UI_LongBanner

បណ្ឌិត ឡាច សំរោង៖ រឿងនៅជុំវិញខ្លួន​ ដែលយើងមិនសូវយកចិត្តទុកដាក់​ គិតដឹងយល់ (វគ្គ​ ៤​ )​

118

រឿងនៅជុំវិញខ្លួនយើង​ ដែលយើងមិនសូវគិតយល់ដឹង​ (វគ្គ​ ៤​ )​៖

៚មានរឿងខ្លះរវាងមនុស្ស​ និងធម្មជាតិដែលមិនអាចធ្វើការបកស្រាយបាន​ តែអាចយកមកធិប្បាយដើម្បីជាការពិចារណាបាន​ដូចជា​៖

+ក្បាល(សម្រាប់តែខេមរភាសា)នៅលើខ្លួនមនុស្សមានច្រើនយ៉ាងណាស់

​ -ក្បាលជង្គង់​ មានចំនួនពីរ​ គឺនៅចំណុចកណ្តាលនៃតួអវយវៈជើង​ចំណុចអង្គុញ​ ។

​ -​ក្បាលលឹង្គ(សុំភ័យទោស​ និងសម្រាប់តែ​បុរស​)​ មានចំនួនមួយ​ គឺអវយវៈ ភេទបុរស​ នៅពីក្រោមចង្កេះ​ ចន្លោះដើមភ្លៅទាំងពីរ​ ។ 

​ -ក្បាលពោះ​ មានចំនួនមួយ​ គឺផ្ទៃពោះទាំងមូលដោយចំណុចកណ្តាលគឺ​ រន្ធផ្ចិត​ ។

​ -ក្បាលដោះ(សុដន)​ គឺមានចំនួនពីរ​ គឺ​ផ្នែកខាងចុងដែលមានរន្ធតូចជាច្រើនសម្រសប់បញ្ចេញទឹកដោះ​ ស្ថិតនៅក្រោមស្មាទាំងពីរ​ និងពីលើក្បាលពោះ​ ។

-តួក្បាល​ ដែលមានសក់​មានភ្នែក​ ច្រមុះ​ ត្រចៀក​ មាត់​ និងបំពង់ក​ ជាអវយវៈដែលនៅលើគេដោយមានផ្នែកនៃក​តភ្ជាប់រវាងដងខ្លួន​ និងក្បាល​ ។

+ភ្នែក​(សម្រាប់តែខេមរភាសា) ភ្នែកនៅលើតួខ្លួនមនុស្សមានពីរផ្នែក​ ៖

-ភ្នែក​ ខាងលើ​មានចំនួនពីរ​ នៅ​តួក្បាល​ ពីក្រោមថ្ងាសពីលើច្រមុះ​ ។

-ភ្នែក​គោល​ មានចំនួនពីរគូ​ ស្មើ​បួន​ នៅផ្នែកពីលើខាងក្រោយ ប្រអប់ជើងទាំងពីរ​ តភ្ជាប់រវាងកំភួនជើង​ និង​ ប្រអប់ជើងទាំងសង្ខា​ង។

៙៙៙រឿងក្បាលនៅលើអវយវៈរបស់មនុស្សពេញមួយសារពាង្គកាយ​ មានចំនួន៥កន្លែង​ និងភ្នែក​ មានចំនួន​ ពីរកន្លែង​ គឺជាធម្មជាតិរបស់មនុស្ស​ ។ តែអ្វីដែលមនុស្សនៅតែមិនយល់ពីធម្មជាតិនោះ​ គឺមនុស្សចេះតែច្រឡំនូវតួនាទីនៃប្រភេទអវយវៈទាំងនោះ​ ។

ជាក់ស្តែង​មានការនិយាយលេងថា​ រមាស់ក្បាល​ បែរជាអេះក្បាលជង្គង់​ ហើយប្រាប់ថាក្បាលដូចគ្នា​ និយាយបែបនេះ​មានតែត្រូវឲ្យក្បាលជង្គង់ពាក់មួកជំនួសក្បាលដែរហើយ​ ។
(នៅមាន​ វគ្គ​ ៥​ បន្ត​ ) ឡសរ

https://www.facebook.com/lach.samrong/videos/2111180025596734/

អត្ថបទដែលជាប់ទាក់ទង
Open

Close