UI_LongBanner

បណ្ឌិត ឡាច សំរោង៖ រឿងនៅជុំវិញខ្លួន​ ដែលយើងមិនសូវយកចិត្តទុកដាក់​ គិតដឹងយល់​ (វគ្គ​៥​ )​

108

រឿងនៅជុំវិញខ្លួនយើង​ ដែលមិនសូវមានអ្នកគិតដឹងយល់​ ៖

៚មនុស្សរស់នៅកំដរមនុស្ស(បុគ្គល)ស្លាប់​ ហើយតែងតែធ្វើពិធីផ្សេងៗ​ដើម្បីបញ្ជូននូវវត្ថុជាសទ្ធាកុសលទៅឲ្យដល់បុគ្គល​ដែលស្លាប់(ចែកឋាន)បាត់ទៅ(ការធ្វើទៅតាមទំនៀមទម្លាប់​ប្រពៃណីយ៏តៗគ្នា)​ ។

ក៏ប៉ុន្តែមនុស្សរស់មិនដែលបានគិតថា​តើអំពើដែលខ្លួនបានធ្វើដើម្បីនឹងឧទ្ទិសកុសលទៅឲ្យនោះ​ បានដល់បុគ្គលដែលស្លាប់ទៅ(ចែកឋាន)នោះដោយបៀបណា​ ? តើអ្នកដែលបញ្ជូននូវវត្ថុសទ្ធាកុសលតាមពិធីឧទ្ទិសដ្ឋានទៅនោះមានសមត្ថភាពខាងផ្នែកបរមត្ថវិជ្ជាគ្រប់គ្រាន់ដើម្បីបើកទ្វារមេឃបញ្ចូននូវសទ្ធាវត្ថុទាំងនោះទៅដល់ដៃព្រលឹងនៃបុលគ្គល​ដែលបានចែកឋានទៅទាំងនោះដែរឬទេ​ ? ហើយតើព្រលឹង​ឬវីញ្ញណក្ខន្ធរបស់បុគ្គលនៅទីនោះ​ នៅទីស្ថានណានៃភពទាំងបី(នរក​ មនុស្សលោក​ ទេព្តា​ )និងអាចទទួលយក​បាននូវសទ្ធាវត្ថុទាំងនោះ​មកជាប្រយោជន៏នៃព្រលឹងរបស់ខ្លួនបានដែរឬទេ?
សរុបមកបានន័យថា​ ការធ្វើដោយមិនដឹង​ គឺបានន័យថាជាការធ្វើដោយងងិតងងល់​ ហើយការធ្វើដោយងងិតងងល់ជាការធ្វើដោយអសារបង់ឥតប្រយោជន៏​ ។

CMA_LongBanner

ដូចនេះមធ្យោបាយតែមួយគត់ដើម្បីឲ្យការឧទ្ទិសនូវសទ្ធាវត្ថុទាំងនោះជាប្រយោជន៏កុសលដល់ព្រលឹងបុគ្គលដែល​បានចែកឋានទៅ​ ហើយក៏ដើម្បីកុំឲ្យមនុស្សនៅរស់បាត់បង់ប្រយោជន៏ដោយអសារឥតន៍យ​ គឺមានតែការប្រើប្រាជ្ញាត្រិះរិះពិចារណាតែប៉ុណ្ណោះ​ ថាតើធ្វើដោយមធ្យោបាយដ៏ត្រឹមត្រូវបែបណា? ? ? (នៅមានវគ្ក៦​បន្ត)ឡសរ

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close