UI_LongBanner

កូរ៉េខាងត្បូង កំពុងព្យាយាមបង្កើតកិច្ចចរចារដ្ឋមន្ត្រី ការពារទ្វេភាគីជាមួយ ជប៉ុននិងចិន នៅខាងក្រៅវេទិកាសន្តិសុខប្រចាំឆ្នាំ

41

សេអ៊ូល៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់ បានឱ្យដឹងថាក្រុមមន្ត្រីបានលើកឡើងថា កូរ៉េខាងត្បូង កំពុងព្យាយាមបង្កើតកិច្ចចរចារដ្ឋមន្ត្រី ការពារទ្វេភាគីជាមួយជប៉ុន និងចិន នៅខាងក្រៅវេទិកាសន្តិសុខប្រចាំឆ្នាំ នៅដើមខែក្រោយក្នុងកិច្ចប្រឹងប្រែងស្តារ ទំនាក់ទំនងយោធាឡើងវិញ ជាមួយប្រទេសជិតខាង។

ការពិភាក្សាកំពុងធ្វើឡើង ជាមួយប្រទេសជប៉ុន និងចិន ដើម្បីរៀបចំកិច្ចពិភាក្សា មួយទល់មួយ រវាងរដ្ឋមន្ត្រីការពារជាតិ Jeong Kyeong-doo និងសមភាគីរបស់លោក នៅពេលក្រុមមន្រ្តី ការពារជាតិកំពូល បានប្រមូលផ្តុំគ្នានៅសិង្ហបុរី សម្រាប់វេទិកា ប្រចាំឆ្នាំដែលគេស្គាល់ថា ជាកិច្ចសន្ទនា Shangri-La ដែលគ្រោងធ្វើនៅថ្ងៃទី៣១ ខែឧសភា។

CMA_LongBanner

ចំណងទាក់ទងផ្នែក ការពាររបស់កូរ៉េខាងត្បូង ជាមួយជប៉ុន និងចិន បានរាំងស្ទះលើជួររ៉ាដា និងប្រព័ន្ធការពារមីស៊ីល របស់សហរដ្ឋអាមេរិករៀងៗខ្លួន។

កិច្ចចរចាការពារថ្នាក់កំពូល រវាងទីក្រុងសេអ៊ូល និងតូក្យូ ត្រូវបានគេធ្វើឡើង ជាបន្តបន្ទាប់កាលពីខែតុលា ឆ្នាំ២០១៨ ហើយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ ទីក្រុងសេអ៊ូល – ប៉េកាំង បានបញ្ចប់នៅខែតុលា ឆ្នាំ២០១៧៕

អត្ថបទដែលជាប់ទាក់ទង
Open

Close