UI_LongBanner

ជប៉ុននិងអាម៉េរិក គ្រោងនឹងធ្វើកិច្ចចរចាពាណិជ្ជកម្ម ថ្នាក់រដ្ឋមន្ត្រីនៅចុងខែនេះ

39

ប្រទេសជប៉ុន៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន បានឱ្យដឹងថា ប្រភពរដ្ឋាភិបាលជប៉ុន ជប៉ុននិងអាម៉េរិក គ្រោងនឹងធ្វើកិច្ចចរចាពាណិជ្ជកម្ម ថ្នាក់រដ្ឋមន្ត្រីនៅចុងខែនេះ ដោយពន្ធគយ លើផលិតផលកសិកម្ម និងឧស្សាហកម្ម រំពឹងថា នឹងដាក់បញ្ចូលរបៀបវារៈ ។

កិច្ចចរចានេះ ទំនងជាត្រូវបានធ្វើឡើងមុនកិច្ចប្រជុំរបស់ លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងតូក្យូ ដែលគ្រោងធ្វើនៅថ្ងៃទី២៧ ខែឧសភា។

CMA_LongBanner

មុនពេលរដ្ឋមន្ត្រី Toshimitsu Motegi និងតំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer អង្គុយនៅចំពោះមុខ កិច្ចប្រជុំចរចានេះ ប្រទេសទាំងពីរ នឹងធ្វើកិច្ចចរចាកម្រិតការងារ នៅរសៀលថ្ងៃអង្គារនេះ នៅទីក្រុងវ៉ាស៊ីនតោន ផងដែរ។

ខណៈដែលលោក ត្រាំ ជំរុញអ្វីដែលលោកហៅថា ការធ្វើពាណិជ្ជកម្មដោយយុត្តិធម៌និងផ្ទុយទៅវិញនោះ ជប៉ុននិងសហរដ្ឋអាមេរិក បានចាប់ផ្តើមការចរចាកាលពីខែមេសា៕

អត្ថបទដែលជាប់ទាក់ទង
Open

Close