UI_LongBanner

គិតមកទល់ពេលនេះ អ្នកស្លាប់មានចំនួន៥១០នាក់ហើយ និងប្រមាណ២,៤៦៧នាក់រងរបួស ក្នុងការប្រយុទ្ធគ្នាប្រទេសលីប៊ី

1,006

ទ្រីប៉ូលី៖ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០១៩នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ចិន ស៊ីនហួរ បានឱ្យដឹងថា គិតមកទល់ពេលនេះ មនុស្សសរុបចំនួន៥១០នាក់ហើយ បានបាត់បង់ជីវិត និងប្រមាណ២,៤៦៧នាក់ បានរងរបួស នៅ ក្នុងការបន្តប្រយុទ្ធគ្នានៅឯទីក្រុងទ្រីប៉ូលីនៃប្រទេសលីប៊ី។

យោងតាមរបាយការណ៍ចុងក្រោយបំផុត របស់អង្គការសុខភាពពិភពលោក WHO នាថ្ងៃចន្ទសប្តាហ៍នេះ តួលេខនៃមនុស្សស្លាប់ ដោយសារតែការផ្ទុះជម្លោះប្រដាប់អាវុធ ក្នុងទីក្រុងទ្រីប៉ូលី និងនៅតាមបរិវេណជុំវិញនោះ នៅតែបន្តកើនឡើងឥតឈប់ឈរ។ គិត ត្រឹមថ្ងៃទី១៩ ខែឧសភានេះ មនុស្សសរុបចំនួន៥១០នាក់ បានបាត់បង់ជីវិត និង២,៤៦៧នាក់ បានទទួលរងរបួស។

CMA_LongBanner

សូមជម្រាបថា ការប្រយុទ្ធគ្នាខាងលើ បានចាប់ផ្តើមឡើងកាលពីដើមខែមេសាកន្លងទៅ នៅពេលដែលមេទ័ព លោក Khalifa Haftar ដែលគ្រប់គ្រងលីប៊ីភាគខាងកើត បានដឹកនាំប្រតិបត្តិការយោធាទ្រង់ទ្រាយធំមួយ ដើម្បីវាយដណ្តើមយកទីក្រុងទ្រីប៉ូលី ជាទីដែល ជាមូលដ្ឋានរបស់រដ្ឋាភិបាលលីប៊ី នៅភាគខាងលិចប្រទេស។ ចាប់តាំងពីរបបអតីតមេដឹកនាំលីប៊ី លោក Muammar Gaddafi បានដួលរលំ នៅឆ្នាំ២០១១មក ប្រទេសលីប៊ី បានបន្តស្ថិតក្នុងអស្ថិរភាព និងអសន្តិសុខរហូតមកទល់បច្ចុប្បន្ន ដោយពុំអាចបង្កើត រដ្ឋាភិបាលរួបរួមគ្នាមួយបានឡើយ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close