UI_LongBanner

ស្រស់ស្អាតមិនធម្មតា ឆ្នេរខ្សាច់ស តាបារាំង នៅខេត្តព្រះសីហនុ កំពុងទាញយកភ្ញៀវទេសចរណ៍ជាច្រើន…

115

ឆ្នេរខ្សាច់ស តាបារាំង ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានចម្ងាយសរុបពីភ្នំពេញ មករមណីយដ្ឋានគឺ ១៩០.៥ គីឡូម៉ែត្រ។ ធ្វើដំណើរពីភ្នំពេញមកដល់បង្គោលគីឡូម៉ែត្រលេខ ១៦៣ និងហួសបន្តិចប្រហែល ៥០០ម៉ែត្រ មានផ្លូវបត់ស្តាំ (កន្លែងហ្នឹងគេហៅថាតានៃ)។ ពីតានៃរហូតដល់ ផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញា «ក្រសួងអភិវឌ្ឍន៍ជនបទ» ធ្វើដំណើរ មានចំងាយ ១០គីឡូម៉ែត្រ។

ធ្វើដំណើរពី «ក្រសួងអភិវឌ្ឍន៍ជនបទ» ទៅមុខរហូតដល់ស្លាកសញ្ញា «រមណីយដ្ឋានពយយាយម៉ៅ» ចំងាយ ៩.៥ គីឡូម៉ែត្រ។ ធ្វើដំណើរពី «រមណីយដ្ឋានពយយាយម៉ៅ» ទៅរម្យណីដ្ឋាន ឆ្នេរសតាបារាំង មានចំងាយ ៧.៥ គីឡូម៉ែត្រ។មានខ្យល់អាកាសបរិសុទ្ធ ស្ងប់ស្ងាត់ ជាមួយនឹងទេសភាពស្រស់ត្រកាល យេីងអាចយកចំណីសម្រាប់ទៅញ៉ាំទីនោះបាន ព្រោះការលក់ដូរមិនទាន់សំបូរទេ។

CMA_LongBanner

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close