UI_LongBanner

បងប្អូននៅចាំវិរៈបុរសម្នាក់នេះទេ ពេលនេះគាត់បានធូរស្រាលហើយ…

155

ប្រិយមិត្តជាច្រើនប្រាកដស្គាល់លោកពូម្នាក់ ដែលហ៊ានលះបង់ជីវិត ដើម្បីជួយក្មេងស្រីម្នាក់ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការសប្បាយ និងអាណិតលោកពូជាខ្លាំង បន្ទាប់ពីបានឃើញសភាពរបស់លោកពូក្នុងសភាពរលួយសុះសាច់។

វីរៈបុរសរូបនោះមានឈ្មោះថា  ឃុត សំណាង ពេលនេះគាត់បានធូរស្បើយបន្តិចហើយ។ នៅមុននេះបន្តិច មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Meng Leakna បានរៀបរាប់ថា “ថ្ងៃ 21.5.2019នេះខ្ញុំបានមកសួសុខទុកបងប្រុសវិរ:បុស ឃុត សំណាង ឥលូវគាត់ជាហើយ ស្អាតជាងមុន ខ្ញុំសប្បាយចិត្តណាស់បងខ្ញុំជាហើយ ខ្ញុំសូមអរព្រះគុណនិង អរគុណបងប្អូនសប្បុរសជន ស្រីប្រុស ក្នុង ក្រៅប្រទេស ដែលមានចិត្តអាណិត ស្រឡាញ់បងប្រុសគ្រប់គ្នាៗ ។

សូមអរគុណនិងជូនបុណ្យ បងប្អូនគ្រប់គ្នាជាពិសេសបងប្រុស ឃុត សំណាង ដែលជួយក្មេងស្រីឱ្យរួចផុតពីការស្លាប់ពីការផ្ទុះហ្គាសឡានឆេះ។ សូមឱ្យបងប្អូនសប្បុសជនទាំងអស់មានសុខភាពល្អនិងសូមបានជាបច្ច័យរួចផុតចាកទុក្ខ ទាំងពួងក្នុងក្រុមគ្រួសារគ្រប់ៗគ្នា។ សាធុ សាធុ សាធុ”។

CMA_LongBanner

ម្ចាស់គណនីខាងលើ ក៏បានបង្ហោះសារបន្ថែមទៀតថា “បងវិរ:បុរស ឃុត សំណាង ដែលជួយក្មេងស្រី ឱ្យរួចពីការស្លាប់ ដោយសាការផ្ទុះហ្គាសឆេះឡាន នៅ ក្រុង តាខ្មៅ ដែលបានមកសំរាកព្យាបាលនៅមន្ទីរពេទ្យ (ព 2) ពេលនេះ គាត់ជាសះស្បើយហើយ ស្អាតជាងមុនទៀត ក្លាយទៅជាវិរ:បុរសដ៏ស្រស់សង្ហារបស់ខ្ញុំ…”។

ប្រភព៖ Meng Leakna

អត្ថបទដែលជាប់ទាក់ទង
Open

Close