UI_LongBanner

សាកលវិទ្យាល័យទាំង ១០ ដែលមានអាយុកាលចាស់ជាងគេបំផុតនៅលើពិភពលោក

75

វាមិនមែនជារឿងងាយទេដែលសាកលវិទ្យាល័យកសាងឡើងរាប់ពាន់ឆ្នាំមុន នៅតែបន្តដំណើរការ និងមាននិស្សិតកំពុងសិក្សាមកដល់សព្វថ្ងៃនេះ ដូចនេះ ដែនដីនៃការចែករំលែក សូមលើកយកសាកលវិទ្យាល័យចំនួន ១០ ដែលមានអាយុកាលចាស់ជាងគេបំផុតដូចខាងក្រោម៖

១- សាកលវិទ្យាល័យ Coimbra បង្កើតឡើងនៅឆ្នាំ ១២៩០ នៃទីក្រុង Coimbra ប្រទេសព័រទុយហ្គាល់

ជាសាកលវិទ្យាល័យមានភាពវ័យចំណាស់ ព្រមទាំងបានចុះបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអង្គការ UNESCO និងមាននិស្សិតកំពុងសិក្សាចំនួន ២៥,០០០ នាក់។

២- សាកលវិទ្យាល័យ Siena បង្កើតឡើងនៅឆ្នាំ ១២៤០ នៃទីក្រុង Siena ប្រទេសអ៊ីតាលី

ជាសាកលវិទ្យាល័យដែលមានលក្ខណៈស្តង់ស្តារជាអន្តរជាតិ ព្រមទាំងបានបញ្ចូលសាលានេះនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអង្គការ UNESCO ហើយជារៀងរាល់ឆ្នាំមានអ្នកទេសចរចំនួន ១៦០,០០០ នាក់ មកទស្សនា និងមាននិស្សិតកំពុងសិក្សាចំនួន ២០,០០០ នាក់។

៣- សាកលវិទ្យាល័យ Naples Federico II  បង្កើតឡើងនៅឆ្នាំ ១២២៤ នៃទីក្រុង Naples ប្រទេសអ៊ីតាលី

ជាសាកលវិទ្យាល័យមួយមានភាពវ័យចំណាស់ស្ថិតនៅទីក្រុង Naples ដែលជាទីក្រុងធំបំផុតទី ៣ នៅប្រទេសអ៊ីតាលី ហើយសាកលវិទ្យាល័យមាននិស្សិតកំពុងសិក្សាចំនួន ១០០,០០០ នាក់។

៤-សាកលវិទ្យាល័យ Padua បង្កើតឡើងនៅឆ្នាំ ១២២២ នៃទីក្រុង Padua ប្រទេសអ៊ីតាលី

ជាសកលវិទ្យាល័យដែលមានភាពវ័យចំណាស់ទី ២ នៅប្រទេសអ៊ីតាលី ហើយសាកលវិទ្យាល័យបានបង្កើតសួនច្បារ ឈ្មោះ Padova ដែលមានភាពវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក និងមាននិស្សិតកំពុងសិក្សាចំនួន ៦១,០០០ នាក់។

៥- សាកលវិទ្យាល័យ Cambridge បង្កើតឡើងនៅឆ្នាំ ១២០៩ នៃទីក្រុង Cambridge ប្រទេសអង់គ្លេស

ជាសាកលវិទ្យាល័យមួយដែលមានភាពល្បីល្បាញបំផុត និងជាប់ចំណាត់ថ្នាក់ទី ៤ ដែលជាសាកលវិទ្យាល័យល្អបំផុត។ សាកលវិទ្យាល័យនេះមាននិស្សិតកំពុងសិក្សាជិត ១៩,០០០ នាក់ ដែលក្នុងនោះមាននិស្សិតមកពីខាងក្រៅសហភាពអ៊ឺរ៉ុបចំនួន ៤,១០០ នាក់។

CMA_LongBanner

៦- សាកលវិទ្យាល័យ Paris បង្កើតឡើងនៅឆ្នាំ ១១៦០ នៃទីក្រុង ប៉ារីស ប្រទេសបារាំង

ជាសាកលវិទ្យាល័យដែលមានវ័យចំណាស់មួយ ហើយសព្វថ្ងៃនេះសាកលវិទ្យាល័យបានបែងចែកជា ១៣ ស្ថាប័ន (សាកលវិទ្យាល័យ) ផេ្សងទៀត នៅឆ្នាំ ១៩៧០។

៧- សាកលវិទ្យាល័យ Salamanca បង្កើតឡើងនៅឆ្នាំ ១១៣៤ នៃទីក្រុង Salamanca ប្រទេសអេស្ប៉ាញ

ជាសាកលវិទ្យាល័យមួយដែលស្ថិតនៅភាគខាងលិចនៃក្រុង Madrid ដែលមាននិស្សិតកំពុងសិក្សាចំនួនជាង ៣០,០០០ នាក់ នៅទូទាំង ៩ កន្លែងនៃសាកលវិទ្យាល័យ។

៨- សាកលវិទ្យាល័យ Oxford បង្កើតឡើងនៅឆ្នាំ ១០៩៦ នៃទីក្រុង Oxford ប្រទេសចក្រភពអង់គ្លេស

ជាសាកលវិទ្យាល័យមួយដែលមានភាពល្បីល្បាញបំផុត ហើយនិស្សិតដែលចូលរៀនសុទ្ធតែល្បីៗដូចជា នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសចំនួន ២៧ នាក់, ប្រធានអ្នកបួសក្នុងសាសនានៃក្រុង Canterbury ចំនួន ២០ នាក់ និងអ្នកឈ្នះពានរង្វាន់ណូបែល ៤៧ នាក់ ព្រមទាំងមាននិស្សិតចំនួន ២២,៦០០ នាក់។

៩- សាកលវិទ្យាល័យ Bologna បង្កើតនៅឆ្នាំ ១០៨៨ នៃទីក្រុង Bologna ប្រទេសអ៊ីតាលី

ជាសាកលវិទ្យាល័យដែលពីមុនបង្រៀនតែថ្នាក់បណ្ឌិតនោះទេ ប៉ុន្តែនាពេលបច្ចុប្បន្ននេះវាមាននូវកម្មវិធីនៅគ្រប់កម្រិតទាំងអស់។ សព្វថ្ងៃនេះសាកលវិទ្យាល័យមានសិស្សកំពុងសិក្សាចំនួន ៨៤,២០០ នាក់ ដែលរាប់បញ្ចូលទាំងសម្តេចប៉ា, អ្នកជំនួញនិងអ្នកនយោបាយអ៊ីតាលីល្បីៗជាច្រើន។

១០- សាកលវិទ្យាល័យ Al-Azhar បង្កើតឡើងនៅឆ្នាំ ៩៧០ នៃទីក្រុង Cairo ប្រទេសអេហ្ស៊ីប

ជាសាកលវិទ្យាល័យមួយដែលមានភាពវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក ដែលផ្តោតលើមុខវិជ្ជាជំនួញ, សេដ្ឋកិច្ច, វិទ្យាសាស្រ្ត, ថ្នាំពេទ្យ, វិស្វករ និងកសិកម្ម៕

ប្រភព៖ topuniversities, wikipedia

អត្ថបទដែលជាប់ទាក់ទង
Open

Close