UI_LongBanner

ញ៉ាំ​កាហ្វេ​មួយថ្ងៃ​ប៉ុន្មាន​ពែង ​ទើប​មាន​សុវត្ថិភាព​ល្អ…

89

កាហ្វេ​គឺជា​ភេសជ្ជៈ​ដែលមាន​ការខ្វែងគំនិត​គ្នា​ខ្លាំង​បំផុត ព្រោះ​វា​ក៏​អាចមាន​ប្រយោជន៍​ចំពោះ​សុខភាព ហើយក៏​ជា​របស់​ដែល​ធ្វើ​ឲ្យ​មនុ​ស្សញៀន​ដែរ​។ កាហ្វេ​ពិតជា​ភេសជ្ជៈ​មួយ​ប្រភេទ​ដែលមាន​លក្ខណៈ​ច្របូកច្របល់​បំផុត​មួយ​មែន​ដោយសារតែ​វា​មាន​សារធាតុ​ជីវៈ​សកម្ម​ច្រើន​ប្រភេទ​។ វា​គឺជា​ប្រភេទ​នៃ​អង់​ទី​អុកស៊ីដ​ង់​ដ៏​ធំ​បំផុត​សម្រាប់​មនុស្ស​ភាគច្រើន​។

ការសិក្សា​បង្ហាញថា កាហ្វេ​ជួយ​ឲ្យ​មនុ​ស្សមាន​សុខ​ភាពល្អ​ដូចជា កាត់បន្ថយ​ការ​ប្រឈម​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ គាំងបេះដូង ភ្លេចភ្លាំង មហារីក​ថ្លើម និង​ដាច់​សរសៃឈាម​ខួរក្បាល​។

ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេ​អាចជួយ​បង្កើន​ចំនួន​នៃ​ការរំលាយ​អាហារ​បាន ដូច្នេះ​វា​ក៏​បង្កើន​ការ​សម្រក​ទម្ងន់​បាន​ផងដែរ​។ ទោះបីជា​យ៉ាងណាក៏ដោយ ដោយសារតែ​វា​មាន​ជាតិ​កាហ្វេ​អ៊ី​ន ដូច្នេះ​អ្នក​គួរតែ​កាត់បន្ថយ​ការទទួល​ទាន​វា​។​

​តើ​កាហ្វេ​មួយ​ពែង​មាន​កាហ្វេ​អ៊ី​ន​ប៉ុន្មាន​ទៅ​?
​កាហ្វេ​អ៊ី​ន​គឺជា​សារធាតុ​សកម្មភាព​មួយ​ក្នុង​កាហ្វេ ហើយ​ក៏មាន​ចំនួន​មិន​ទៀងទាត់​ផងដែរ​គឺ​ចាប់ពី ៥០ ទៅ ៤០០​មី​លី​ក្រាម​ឡើងទៅ​ក្នុង​មួយ​ពែង​។ កាហ្វេ​ក្តៅ​មួយ​ពែង​អាចមាន​កាហ្វេ​អ៊ី​ន ៥០​មី​លី​ក្រាម តែ​កាហ្វេ Starbucks កែវ​ធំ​មួយ​អាចមាន​ច្រើនជាង ៣០០​មី​លី​ក្រាម​។
CMA_LongBanner
​ការសិក្សា​ជាច្រើន​បាន​ណែនាំ​ថា កាហ្វេ​អ៊ី​ន ៤០០​មី​លី​ក្រាម ឬ​ស្មើនឹង​កាហ្វេ ៤​ពែង​គឺមាន​សុវត្ថិភាព​ណាស់​សម្រាប់​មនុស្សពេញវ័យ​។ ចូរ​ចាំ​ថា វា​ក៏មាន​ប្រភេទ​កាហ្វេ​អ៊ី​ន​ផ្សេងៗ​ទៀត​ក្រៅពី​កាហ្វេ​ផងដែរ​ដូចជា ភេសជ្ជៈ​កំប៉ុង តែ សូកូឡា និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ជាដើម​។
​តើ​អ្នកកំណត់​បាន​ដូចម្តេច​ទៅ​ថា​ចំនួន​កាហ្វេ​អ៊ី​ន​ប៉ុន្មាន​សម​នឹង​អ្នក​?
​បើសិនជា​អ្នក​មិន​ធ្លាប់មាន​បញ្ហា​សុខភាព​ណាមួយ​ដោយសារតែ​កាហ្វេ​អ៊ី​ន​ទេនោះ អ្នក​អាច​ញ៉ាំ​ពី ៥ ទៅ​៦​ពែង​បាន​។ ប៉ុន្តែ​បើសិនជា​រាងកាយ​ប្រាប់ថា​មាន​បញ្ហា​គួរតែ​កាត់បន្ថយ​ដែរ​។ បើសិនជា​គ្រាន់តែ​កាហ្វេ​មួយ​ពែង​ធ្វើ​ឲ្យ​អ្នកមាន​បញ្ហា​ហើយ​នោះ ចូរ​កាត់បន្ថយ​វា​ខ្លះ​វិញ​ទៅ​។ ចូរ​កុំ​ព្យាយាម​ញ៉ាំ​កាហ្វេ​ច្រើនៗ​រាល់ថ្ងៃ​អី​៕
Cr: Health
Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close