UI_LongBanner

សិប្បកម្មស្លប្រេងម៉ាស៊ូតអត់ច្បាប់មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅស្រុកភ្នំស្រួច

215

កំពង់ស្ពឺ៖ តាមសេចក្ដីពីស្នងការនគរបាលខេត្តកំពង់ស្ពី បានឱ្យដឹងថា មានករណីអគ្គិភ័យបានឆាបឆេះសិប្បកម្មស្លប្រេងម៉ាស៊ូតយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោងជាង ៤រសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ ដែលស្ថិតនៅចំណុចភូមិដំណាក់ត្រាច ឃុំដំបូងរូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ទីតាំងសិប្បកម្មស្លប្រេងម៉ាស៊ូតនេះ កាលពីពេលកន្លងទៅសមត្ថកិច្ច បានចុះបិទអាជីវកម្មរួចមកហើយ ដោយសារដំណើរការគ្មានការអនុញ្ញាត ប៉ុន្ដែទំនងលួចបើកដំណើរការដោយស្ងាត់ៗ ទើបមានករណីអគ្គិភ័យនេះកើតឡើង៕

CMA_LongBanner

ព័ត៌មានលម្អិត ភ្នាក់ងារសារព័ត៌មានCHN នឹងជម្រាបេជូនពេលក្រោយ៖

អត្ថបទដែលជាប់ទាក់ទង
Open

Close