UI_LongBanner

សូមបងប្អូនប្រុងប្រយ័ត្ន! ហ្វាន់តា ទឹកដោះគោខាប់ និងនំស្រួយលីលី ហួសកាលបរិច្ឆេទ ត្រូវបានសមត្ថកិច្ចដកហូតនៅផ្សារក្រុងស្ទឹងត្រែង

69

ស្ទឹងត្រែង៖ ដើម្បីសុខភាពប្រជាពលរដ្ឋ ក៏ដូចជាការពារសុវត្ថិភាពម្ហូបអាហារ នៅលើទីផ្សារ មន្រ្ដីកាំកុងត្រូលសាខាខេត្តស្ទឹងត្រែង ដឹកនាំដោយលោក គឹម ប្រុស ប្រធានសាខា នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទំនិញ នៅតាមបណ្តាផ្ទះលក់ និងស្តង់បោះដុំស្ថិតនៅក្នុងក្រុងស្ទឹងត្រែង ក្នុងខេត្តស្ទឹងត្រែង រកឃើញផលិតផលមួយចំនួនហួសកាលបរិច្ឆេទ។

លោក គឹម ប្រុស បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ មន្រ្តីជំនាញរបស់លោក បានផ្តោតទៅលើទំនិញកំប៉ុង និងទំនិញវេចខ្ចប់ស្រាប់ជាច្រើនប្រភេទ ហើយជាលទ្ធផលរកឃើញ អូអីឈិ ចំនួន ៣កេស, ហ្វាន់តា ២ដប, ទឹកដោះគោខាប់ ២កំប៉ុង និងនំស្រួយលីលី ១ថង់ ហើយត្រូវបានដកហូតដើម្បីកំទេចចោលតាមនីតិវិធិនៅពេលក្រោយ។

CMA_LongBanner

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់ អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹង អំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់លាយបន្ថែម សារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

លោកប្រធានសាខា ក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរ ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ឱ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ និងទិញទំនិញម្ហូបអាហារទទួលទាន ដោយសុវត្ថិភាព មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close