UI_LongBanner

ប្រទះឃើញ​លលា​ដ៍​ក្បាល​ និង​ផ្នែក​ខ្លះ​នៃ​គ្រោងឆ្អឹង​មនុស្ស​ នៅ​មណ្ឌលគិរី​ ​

1,590

មណ្ឌលគិរី​៖​ កាលពី​ថ្ងៃទី​២០​ ខែឧសភា​ ​ឆ្នាំ​២០១៩​ គ្រោងឆ្អឹង​មនុស្ស ​​​រួមទាំង​លលាដ៍ក្បាល​ត្រូវបាន​អ្នក​ដក​ផ្សិត​ក្នុងព្រៃ​ប្រទះឃើញ​ដោយ​គេ​បានដាក់​ការសង្ស័យថា​ជា​សព​ដែល​បាន​ស្លាប់​កាលពី​អំឡុង​មុន​ចូលឆ្នាំ​ចិន​។ ប្រទះឃើញ​គ្រោងឆ្អឹង​មនុស្ស​នេះ​នៅ​ចម្ងាយ​ពី​ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ​ប្រហែល​១.៥០០​ម៉ែត្រ​(​ចំណុច​ការ​ប៉ាយ​)​ស្ថិតក្នុង​ភូមិ​ពូ​ទុង​ ឃុំ​ចុង​ខ្លះ ​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​។​

ក្រោយពី​ទទួលដំណឹង​ពី​ឈ្មោះ​យល់​នឿន​ ​ជា​អ្នក​ដក​ផ្សិត​អំពី​ការប្រទះឃើញ​លលា​ដ៍​និង​ឆ្អឹង​មនុស្ស​នោះ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចុង​ផ្លាស់​បាន​រាយការណ៍​ទៅ​លោក​អធិការ​ដើម្បី​សុំ​កម្លាំង​ជំនាញ​ជួយ​ចុះ​ស្រាវជ្រាវ​និង​ត្រួតពិនិត្យ​។​ក្រោយពី​កម្លាំង​ជំនាញ​បាន​មកដល់​កន្លែងកើតហេតុ​នោះ​ភ្លាម​ បាន​ត្រួតពិនិត្យ​ជុំវិញ​កន្លែង​ប្រទះឃើញ​លលា​ដ៍​ក្បាល​ខ្មោច​បាន​រុក​រកឃើញ​បន្ថែម​ដូចជាៈ​

-​ខោជើងវែង​ពណ៌​ប្រផេះ​១-​ខោ​លី​អូរ​ហែក​១-​ឆ្អឹងកំភួនដៃ​១​គូ​-​ឆ្អឹងដើមដៃ​១-​ឆ្អឹងស្លាបប្រចៀវ​១-​ឆ្អឹង​ស្មងជើង​១​គូ​-​ឆ្អឹងភ្លៅ​១​គូ​។​ក្នុងករណីនេះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ក្បែរ​នោះ បាន​ប្រាប់ថា​ ធ្លាប់​ឃើញ​មនុស្ស​ម្នាក់​(​មិន​ស្គាល់​អត្តសញ្ញាណ​)​មាន​សតិ​មិន​គ្រប់គ្រាន់​ ចេះតែ​ភ័យខ្លាច​ពីនេះ​ពី​នោះ​។​ក្រោយមក​ក៏​បាត់​ខ្លួន​នៅ​រយៈពេល​៤​ទៅ​៥​ថ្ងៃមុន​ចូលឆ្នាំ​ចិន​។

​ប្រភព​ដដែល​បាន​បន្តថា ​នៅក្រោយ​ចូលឆ្នាំ​ចិន​រួច​ក៏មាន​មនុស្ស​៦​នាក់​ស្រី​២​នាក់​។​ក្នុង​៦​នាក់​នោះ​បានមក​សួរ​ប្រជាជន​ចំណុច​ខាងលើ​ថា​មាន​បងប្អូន​ណា​ឃើញ​ប្ដី​និង​ឪពុក​ខ្ញុំ​ទេ​ ព្រោះ​គាត់​មក​ដើរ​ធ្វើ​ព្រូឡាន​គាត់​បាត់​ខ្លួន​យូរហើយ ​មិនឃើញ​ទៅផ្ទះ​វិញ​ទេ​។​

CMA_LongBanner

ពេលនោះ​មាន​មនុស្ស​ស្រី​ម្នាក់​បាន​រក​គ្រូ​មើល​សន្លឹក​បៀ​ដើម្បី​ទាយ​រក​ប្ដី​គាត់​។​​គ្រូទាយ​ថា​ប្ដី​បងស្រី​ឯង​ធ្លាក់​ដល់​លេខ​0​ហើយ​រក​មិនឃើញ​ទេ​។​បន្ទាប់មក​ក្រុមគ្រួសារ​នោះបាន​នៅ​ដេក​ក្នុងព្រៃ​ចំនួន​២​ថ្ងៃ​ដើម្បី​រក​ប្ដី​តែ​នៅ​រក​មិនឃើញ​ក៏​ត្រឡប់ទៅផ្ទះ​វិញ​បាត់ទៅ​។​

​លោក​ឡេវ វិបុល នាយប៉ុស្តិ៍​ឃុំ​ចុង​ផ្លាស់​បាន​បញ្ជាក់ថា នគរបាល​ជំនាញ​សន្និដ្ឋានបានថា​៖ គ្រោងឆ្អឹងដែល ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​នោះ ពិតជា​គ្រោងឆ្អឹង​មនុស្ស​មិន​គ្រប់​សតិ​ដែលប្រជាពលរដ្ឋ បាន​ធ្លាប់​ឃើញ​មុន​ចូលឆ្នាំ​ចិន​ពី​៤​ទៅ​៥​ថ្ងៃនោះ​ពិតប្រាកដ​មែន​។​

ដូចនេះ​សព​នោះ​អាច​ស្លាប់​បណ្តាលមកពី​ដើរ​វង្វេង​ក្នុងព្រៃ​ដាច់​អាហារ​ បណ្តាលឱ្យ​ខ្យល់គរ​ស្លាប់​។​ ដោយ​ពុំមែន​ជា​ករណី​សម្លាប់​ឬអ្វី​ផ្សេង​នោះឡើយ​។​បច្ចុប្បន្ន​គ្រោងឆ្អឹង​ដែល​បាន​រកឃើញ​ទាំងនោះ​សមត្ថកិច្ច​យកទៅ​រក្សាទុក​ដើម្បី​ស្រាវជ្រាវ​រក​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

អត្ថបទដែលជាប់ទាក់ទង
Open

Close