UI_LongBanner

លើកទី១ជាមួយអ្នកម្តាយ លើកទី២ជាមួយប្អូនស្រី លើកទីបីជាមួយស្វាមីបណ្ដូល​ចិត្ត…

189

បារាំង៖ ក្រោយពីបានរៀបអាពាហ៍ពិពាហ៍រួចយ៉ាងអធិកអធមកាលពីថ្ងៃទី ១៦ ខែឧសភាពកន្លងមក មានអ្នកគាំទ្រជាច្រើនបាននាំគ្នារង់ចាំអ៊ុតមើក ថាតើ ​ អ្នកនាង ​ឱក សុគន្ធកញ្ញា និងស្វាមីមានគម្រោងទៅលំហែកាយ​ Honeymoon  ជាមួយស្វាមីឯណាដែរ។

អ្វីដែលអ្នកគាំទ្របានរង់ចាំបានមកដល់ហើយ ​ដោយអ្នកនាង ឱក សុគន្ធកញ្ញា បានដឹកដៃស្វាមី លោក ​អ៊ឹង សុខលី  ទៅ ​Honeymoon  ដល់ទ្វីបអឺរ៉ុបឯណោះគឺប្រទេសបារាំង ​បើយោងតាមការបង្ហោះរូប ​និងសាររបស់អ្នកនាង ​សុគន្ធកញ្ញា ប៉ុន្មានម៉ោងមុននេះ។

កាន់តែពិសេស ​នេះគឺជាលើកទី៣ហើយដែលអ្នកនាងបានមកលេងប្រទេសបារាំង ​តាមរយៈសារលើគណនីហ្វេសប៊ុកផេក ​អ្នកនាង  ឱក សុគន្ធកញ្ញា បានរៀបរាប់ថា៖

«  ការ​មកដល់​ទីនេះ​ជាលើកទីបី​របស់ខ្ញុំ​…!

លើកទីមួយ​ជា​មួយ​អ្នក​ម្តាយ​ជាទី​គោរព

CMA_LongBanner

លើកទីពីរជាមួយប្អូនស្រីជាទីស្រលាញ់

លើកទីបីជាមួយស្វាមីបណ្ដូល​ចិត្ត ទាំង​បី​លើកគឺពោរពេញដោយភាពកកក្តៅនិងក្តីស្រលាញ់….។ 😘😘😘😘»

នេះអាចបញ្ជាក់បានថា ​អ្នកនាងគឺជាមនុស្សដែលមានសេចក្តីសុខ ​និងស្រលាញ់ប្រទេសបារាំងបំផុតហើយ ​បានជាទាំង៣ដងដែលអ្នកនាង មកលេងកម្សាន្ត ​គឺសុទ្ធតែមកជាមួយមនុស្សជាទីស្រលាញ់បែបនេះ។

ក្រោយពីបានឃើញរូបភាពទាំងអស់នេះ អ្នកគាំទ្រជាច្រើនបានលាន់មាត់សរសើរថា ​អ្នកនាងពិតជានារីមានក្តីសុខណាស់ទាំងរឿងក្រុមគ្រួសារ និងស្នេហា ​ជាពិសេសគឺអាចមានលទ្ធភាពមកលេងប្រទេសខាងអឺរ៉ុបដែលមិនមានអ្នកណាហ៊ានចំណាយលុយមកលេងទាល់តែសោះ ​ហើយក៏មានអ្នកគាំទ្រខ្លះទៀត បានជូនពរអ្នកនាង និងស្វាមីមានក្តីសុខ និងដើរលេងឱ្យបានសុខសប្បាយទាំងទៅទាំងមកផងងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close