UI_LongBanner

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ធ្លាក់ខ្លួនឈឺព្រោះតែលោកប្រធានផ្សាគ្មានសមត្ថភាពរៀបចំសណ្តាប់ធ្នាប់នៅផ្សារកណ្តាល

687

ភ្នំពេញ ៖ លោកប្រធាន ផ្សារកណ្តាលមិនបានយកចិត្តទុកដាក់ពីបញ្ហាសណ្តាប់ធ្នាប់សាធារណ:នោះទេ តាំងពីបានមកកាន់ដំណែងជាប្រធានផ្សារមកគឺសង្ងំអង្គុយកេីបយកតែលុយពីអជីវករផ្សារ ដែលដាក់លក់ពាសពេញតាមដងផ្លូវសាធារណ:ដែលបង្ករឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានចេញ ស ជ ណ ជូនរដ្ឋបាលខណ្ឌទាំង១៤និងប្រធានផ្សារទាំងអស់ក្នុងរាជធានីភ្នំពេញ ធ្វេីយ៉ាងណាត្រូវតែរកកន្លែងឲ្យអជីវករដែលលក់ដូរតាមដងផ្លូវសាធារណ:លក់ដូរឲ្យមានរបៀបរៀបរយដេីម្បីបញ្ចៀសនៅការកកស្ទះ។

តែលោកប្រធានផ្សារកណ្តាលមិនត្រឹមតែមិនយកចិត្តទុកដាក់ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណ:នោះទេបែជាប្រហឺនរហូតបណ្តោយឲ្យមានល្បែងសុីសងខុសច្បាប់ថែមទៀតផង។

CMA_LongBanner

អង្គភាពសារព័ត៌មាន នៅក្នុងស្រុកជាច្រេីនអង្គភាពផ្សេងគ្នាបានធ្វេីការផ្វ្សពផ្សាយពីបញ្ហាល្បែងសុីសងខុសច្បាប់នៅក្នុងផ្សារកណ្តាលនិងសណ្តាប់ធ្នាប់រញ៉េរញ៉ៃលក់ដូរហៀរផ្លូវបង្ករឲ្យមានការកកស្ទះចរាចរណ៍ តែលោកប្រធានផ្សារកណ្តាលមិនដែលខ្វល់ឡេីយ។
ប្រភពពីអជីវករផ្សារកណ្តាលបានប្រាប់ថាការលក់ដូរពេញផ្លូវបែបនេះមិនល្អទេរកតែផ្លូវដេីរមិនចង់បានផងបេីសិនជាមានអគ្គិភ័យកេីតឡេីងដោយ យថាហេតុ ច្បាស់ជារត់ជាន់ជេីងគ្នាមិនខាន។ ចំណែកអ្នកដែលមានផ្ទះនៅក្បែផ្សារកណ្តាលវិញគឺបង្ខំចិត្តលក់ផ្ទះដេីរចេញដោយសារតែពិបាកចេញចូលម៉ូតូ រីឯរថយន្តត្រូវយកទៅផ្ញេីរគេ។

ហេតុផលទាំងអស់នេះហេីយទេីបពួកគាត់បានស្នេីសុំទៅលោកប្រធានផ្សារកណ្តាល កុំគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនពេកគិតដល់អ្នកដ៏ទៃខ្លះផង។

ប្រភពពីមន្ត្រីសាលាខណ្ឌម្នាក់សូមមិនបញ្ចេញឈ្មោះបានប្រាប់ថាលោក សុខ ពេញវុធ អភិបាលនៃគណ:អភិបាលខណ្ឌដូនពេញបានធ្លាក់ខ្លួនឈឺកុំពុងសម្រាកនៅមន្ទីរពេទ្យមិនទាន់អាចងេីបមករៀបចំសណ្តាប់ធ្នាប់នៅជុំវិញផ្សារកណ្តាលបានទេ។
ពលរដ្ឋដែលមានផ្ទះហេីយតែគ្មានផ្លូវបេីកម៉ូតូចូលបាននោះ បានស្នេីសុំតាមរយ:អ្នកសារព័ត៌មាន ទៅឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ មេតាជួយរំដោះយកផ្លូវមកវិញផងព្រោះផ្លូវថ្នល់នេះជាផ្លូវសាធារណ:របស់រដ្ឋមិនមែនផ្លូវបុក្គលណាម្នាក់នោះទេ៕ដោយ៖ សារឿន

អត្ថបទដែលជាប់ទាក់ទង
Open

Close