UI_LongBanner

កាន់តែក្ដៅហើយ! ពេលនេះអភិបាលខេត្តបញ្ជាឱ្យមន្រ្ដីជំនាញ ចុះពិនិត្យមើលមន្ត្រីបម្រើការងារ ក្រោយរងការរិះគន់ មិនបម្រើការឱ្យប្រជាពលរដ្ឋ

90

សៀមរាប៖ ករណីមានប្រជាពលរដ្ឋបានបង្ហោះFacebook រិះគន់ទៅលើមន្ត្រីបម្រើការងារ នៅស្រុកស្វាយលើ ផ្នែកបញ្ជាក់សំបុត្រកំណើត ថារវល់លេងទូរសព្ទនោះ អភិបាលខេត្តសៀមរាប ឯកឧត្ដម ទៀ សីហា បានបញ្ជាឲ្យមន្ត្រីចុះពិនិត្យ លើករណីហ្នឹងហើយ។ នេះបើតាមលោកអភិបាលខេត្តបានប្រាប់អង្គភាពបណ្ដាញសារព័ត៌មាន-នៅមុននេះបន្តិច។

អាខោនFacebook ឈ្មោះ (កូន នាក់ស្វាយលើ) បានសរសេរយ៉ាងដូច្នេះថា សូមលោកអភិបាលស្រុកស្វាយលើ លើមើលកូនចៅរបស់លោកផង ខ្ញុំបានបាត់សំបុត្របញ្ជាក់កំណើតទៅរកនៅសាលាស្រុកគាត់ថារវល់ចាំកន្លះខែក្រោយឬមួយខែក្រោយចាំមកយក ដល់កន្លះខែក្រោយមកខ្ញុំទៅសួរគាត់ថាមិនទាន់បានរកទេរវល់ណាស់ ចាំបួនដប់ថ្ងៃទៀតចាំមកម្ដងទៀតមកពូ តែខ្ញុំបានទៅសួរជាបន្តរបន្ទាប់រហូតតាមពេលដែលពួកគាត់បានណាត់តែគាត់នៅតែនិយាយថាមិនទាន់បានរកទេពូពួកខ្ញុំរវល់ណាស់ ហើយគាត់និយាយតែមុខខ្ញុំគាត់មិនមើលផងមកដល់ពេលនេះជាងកន្លះឆ្នាំហើយរាល់ពេលដែលខ្ញុំទៅខ្ញុំតែងសង្កេតមើលពួកគាត់រវល់មែន រវល់មើលទូរសព្ទគ្រប់ដៃ។

CMA_LongBanner

ជុំវិញការសរសេររិះគន់បែបនេះ លោកឡុង ហំ អភិបាលស្រុកស្វាយលើ បានឲ្យដឹងថាតាមរយៈទូរសព្ទថា ពេលនេះលោកកំពុងតែប្រជុំ លើករណីហ្នឹង លោកថា សម្រាប់រដ្ឋបាលស្រុកស្វាយលើ មិនដែលមានយឺតយ៉ាវលើការធ្វើសំបុត្រកំណើតនោះទេ។ តែ២ឬ៣ថ្ងៃគឺធ្វើរួចហើយ។ លោកអភិបាលស្រុកបន្តថា បើតាមការពិនិត្យមើលរូបភាព គឺរូបថតដែលបានបង្ហោះនោះ គឺថតជាងកន្លះខែមុន។ លោកទទូលស្គាល់ថា រូបភាពដែលបង្ហោះនោះ ជាមន្ត្រីបម្រើការងារនៅរដ្ឋបាលស្រុកស្វាយលើប្រាកដមែន។ បើតាមលោកបញ្ជាក់ថាករណីហ្នឹងលោកនឹងធ្វើរបាយការណ៍មួយ ដើម្បីបកស្រាយចំពោះការចោទប្រកាន់នេះ៕ប៊ុនរិទ្ធី

អត្ថបទដែលជាប់ទាក់ទង
Open

Close