UI_LongBanner

រាជរដ្ឋាភិបាលត្រៀមអភិវឌ្ឍន៍ស្ថានីយ៍ចម្រោះទឹកសម្អុយនៅខេត្តព្រះសីហនុឱ្យ មានសមត្ថភាព ដល់៣០០០០ម៉ែត្រគូបក្នុងមួយថ្ងៃ

71

ព្រះសីហនុ៖ រាជរដ្ឋាភិបាល ចាប់ផ្តើមធ្វើទំនើបកម្មស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុឲ្យ មានសមត្ថភាពចម្រោះទឹកសម្អុយរហូតដល់ ៣០០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីមានសមត្ថភាពខ្ពស់ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋហើយធានាឲ្យបរិស្ថាននៅតំបន់នោះនៅតែរក្សាបានភាពស្អាត។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្ដព្រះសីហនុ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា តាមរយៈកិច្ចប្រជុំអន្តរក្រសួងស្តីពីបញ្ហាប្រឈមនិងដំណោះស្រាយបញ្ហាទឹកកខ្វក់នៅព្រះសីហនុ កាលពីពេលថ្មីៗនេះ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធបានឯកភាពគ្នានឹងចាត់វិធានការជាបន្ទាន់ ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធដោះស្រាយបញ្ហាទឹកកខ្វក់នៅក្រុងព្រះសីហនុ ដោយធ្វើទំនើបកម្ម ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ដែលមានស្រាប់ឲ្យមានសមត្ថភាពច្រោះទឹកកខ្វក់បានដល់ ៣០០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ជាពិសេសសាងសង់ស្ថានីយ៍បូមទឹកកខ្វក់បន្ថែមទៀត ដោយរៀបចំប្រព័ន្ធលូ បំពាក់ឧបករណ៍ និងសម្ភារផ្សេងៗទៀត។

លោកបានបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងនឹងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើទំនើបកម្មប្រព័ន្ធចំរោះទឹកសម្អុយនេះអោយបានមុនឆ្នាំ២០២២ ខណៈដែលកម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ខាងមុខ នៅក្រុងព្រះសីហនុ។

CMA_LongBanner

លោកបានបញ្ជាក់ថា ការសម្រេចអភិវឌ្ឍន៍អាងចម្រោះទឹកសម្អុយនេះឡើងវិញដោយសារតែហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់មិនអាចទ្រទ្រង់បាន គួបផ្សំនឹងមានកំណើនទឹកកខ្វក់យ៉ាងគំហុកទាំងកាកសំណល់រឹង-រាវ មានសន្ទុះកើនឡើង ហើយផ្ទៃរងទឹកភ្លៀងរួមតូច និងទឹកកខ្វក់មួយភាគ ដែលហូរតាមអូរធម្មជាតិចាក់ទៅសមុទ្រដែលបណ្ដាលឱ្យប៉ះពាល់ដល់បរិស្ថាន និងតំបន់ឆ្នេរសមុទ្រ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះស៊ីហនុបានអះអាងថា មកដល់ពេលនេះ ក្រោយពីមានការអភិវឌ្ឍន៍ប្រព័ន្ធចំរោះទឹកសម្អុយមិនអោយចូលសមុទ្រទំាង៤ ដែលមានទីតាំងក្បែរឆ្នេរអូឈើទាល ឆ្នេរឯករាជ្យ ឆ្នេរសុខា និងឆ្នេរអូស្អាតរួចមកឃើញថាប្រជាពលរដ្ឋ បានទៅលេងនឹងងូតទឹកសមុទ្រឡើងវិញយ៉ាងច្រើនកុះករ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close