UI_LongBanner

អ្នកជំងឺគ្រុនឈាម នៅខេត្តកោះកុង ហាក់មានការកើនឡើងខ្លាំងជាងឆ្នាំមុនៗ

191

កោះកុង ៖ អ្នកជំងឺគ្រុនឈាមជាច្រើនកំពុងមកទទួលសេវាព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង ខណះដែលឆ្នាំនេះ ជំងឺគ្រុនឈាមនៅតាមបណ្តាស្រុកនានាក្នុងខេត្តកោះកុង ហាក់មានការកើនឡើងខ្លាំងជាងឆ្នាំមុនៗ ។

បើតាមការលើកឡើងពីលោក ម៉ែន សាម៉េត ប្រធានរដ្ឋបាលមន្ទីរពេទ្យបង្អែកខេត្តកោះកុងថា ជំងឺគ្រុនឈាម អាចកើតឡើងទៅលើមនុស្សគ្រប់វ័យ តែភាគច្រើនជំងឺនេះ កើតទៅលើក្មេងៗដែលមានអាយុតិចជាង១៥ឆ្នាំ ហើយជំងឺគ្រុនឈាម តែងតែកើតឡើងជារៀងរាល់ឆ្នាំ នៅដើមខែឩសភា ដល់ខែកញ្ញា (ភ្លៀងធ្លាក់ដើមឆ្នាំ) ប៉ុន្តែដោយឡែកនៅឆ្នាំនេះ ដោយកត្តាអាកាសធាតុមានការប្រែប្រួលខ្លាំង ដែលជាហេតុធ្វើអោយជំងឺគ្រុនឈាមចាប់ផ្តើមកើតមានចាប់តាំងពីខែមិនាមកម្លេះ និងបានបង្កអោយអ្នកជំងឺម្នាក់បានស្លាប់បាត់ជីវិតផងដែរ ។

លោកបានបន្តថា កន្លងមកអ្នកជំងឺដែលមកទទួលសេវាព្យាបាលជំងឺគ្រុនឈាម នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង ក្នុង១សប្តាហ៍មិនក្រោមពី១០នាក់នោះទេ ហើយខាងក្រុមគ្រូពេទ្យក៏បានធ្វើការផ្សព្វផ្សាយ និងបញ្ចៀបអោយពួកគាត់បានយល់ដឹងអំពីជំងឺនេះ ដើម្បីអោយពួកគាត់ចេះការពារ ពិសេសការថែរក្សានូវ បរិស្ថាន អនាម័យ អោយបានស្អាត និងត្រូវលុបបំបាត់នូវឩបករណ៍មួយចំនួនដែលដក់ទឹកដូចជា សំបកដប កំប៉ុង កងឡាន ម៉ូតូ ។ល។ ដែលជាជម្រកមូស ។

CMA_LongBanner

លោកបានបន្តថា កន្លងមកខាងមន្ទីរសុខាភិបាល បានសហការជាមួយការិយាល័យអូវីសស្វាក់ ស្មាច់មានជ័យ ចុះយុទ្ធនាការផ្សព្វផ្សាយនៅតាមមូលដ្ឋាន និង បាញ់ថ្នាំ រួមទាំងដាក់ថ្នាំអាបែតផងដែរ ។

សូមបញ្ជាក់ថា ជំងឺគ្រុនឈាមជាជំងឺឆ្លងបង្ករដោយមេរោគវីរុស ដែលឆ្លងចូលទៅក្នុងខ្លួនមនុស្សតាមរយះមូលខ្លាខាំ រោគសញ្ញាគ្រុនឈាមអាចលេចចេញពី៤ទៅ៧ថ្ងៃក្រោយមូសខ្លាខាំ តែអ្នកជំងឺខ្លះអាចឈានរហូតដល់២សប្តាហ៍ទើបចេញរោគសញ្ញាជាក្តៅខ្លួន ឈឺក្បាល ឈឺសន្លាក់ ឈើសាច់ដុំ ឈឺក្នុងភ្នែក ល្ហិតល្ហៃ ចេញកន្ទួលក្រហម លើស្បែក ក្អួត រាគ ក្អក ។ល។ ក្នុងករណីធ្ងន់ធ្ងរអ្នកជំងឺអាចឈឺពោះខ្លាំង ចេញជាំកន្ទួលលើស្បែក ក្អួត បត់ជើងធំមានឈាម ឈាមច្រមុះ និងប្រកាច់ជាដើម៕ដោយ៖ ណារម្យ

អត្ថបទដែលជាប់ទាក់ទង
Open

Close