UI_LongBanner

ព្រះនាងតូច នរោត្តម ជេនណា ចេញបទ Original Song ដួងច័ន្ទ សំឡេងឡើងពិរោះស្រទន់មែនទែន!

185

ភ្នំពេញ៖ ព្រះនាងតូច ដែលមានសម្រស់ស្រស់សោភាតាំងពីក្មេងខ្ចី ពោរពេញដោយសមត្ថភាពសិល្បៈ ព្រះនាម នរោត្តម ជេនណា មួយរយៈនេះពិតជាទទួលបានការចាប់អារម្មណ៍មែនទែនពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសបុក។

ទ្រង់មានទេពកោសល្យសិល្បៈគ្រប់ទម្រង់មិនថាច្រៀង និងរាំ បែបបុរាណ សម័យ ឬ K-Pop និងការដើរម៉ូតនោះទេ គឺទ្រង់សុទ្ធតែធ្វើបានល្អបំផុតទាំងអស់ ដែលធ្វើឱ្យគ្រប់គ្នាពិតជាពេញចិត្តនឹងទ្រង់មែនទែន។

កាន់តែពិសេសទ្រង់ ទើបតែបានបញ្ចេញនូវបទចម្រៀង Original Song មួយបទ មានចំណងជើងថា «ដួងចន្ទ » ធ្វើឱ្យរំជើបរំជួលពេញហ្វេសប៊ុកម្តងទៀត ដោយសារតែទ្រង់មានសំលេងពិរោះស្រទន់ស័ក្តិសមនឹងបទចម្រៀងខ្លាំងណាស់ ទោះបីជាទ្រង់មានព្រះជន្មក្មេងវ័យមែនពិត។

ក្រោយពីបានឃើញវីដេអូចម្រៀងមួយនេះ អ្នកគាំទ្រ បានស៊ែរចែករំលែកតៗគ្នាជាច្រើន ថែមទាំងកោតសរសើរចំពោះទ្រង់មែនទែន ថានៅក្មេងសោះមានដុងដល់ម្លឹង ឯសមត្ថភាពក៏ពូកែមិនចាញ់មនុស្សធំពេញវ័យឡើយ៕

 

CMA_LongBanner

ដើម្បីឱ្យជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖

បទចម្រៀង : ដួងច័ន្ទ

បទ​ចម្រៀង: ដួងច័ន្ទ ច្រៀងដោយ​ ព្រះនាងតូច​ ជេន ណា​​និពន្ធបទភ្លេង លោក ណាំប៉ុណ្ណារត្ន័និពន្ធទំនុកច្រៀង: Mr. KellyLink Youtube: https://youtu.be/iVBpFwsa3PYPlease help to Subcribe on my Youtube all my dear !

Posted by Jenna-ជេនណា on Monday, May 20, 2019

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close