UI_LongBanner

ក្រសួងធនធានទឹក ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី៣១ ខែឧសភា ភ្លៀងនៅតែបន្តធ្លាក់ សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់

129

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញនៅសេក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុចាប់ពី ថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ។ តាមរយៈការតាមដានជាប្រចាំ លើការវិវត្តនៃអាកាសធាតុបង្ហាញឱ្យឃើញថា ជ្រលងសម្ពាធទាបគួបផ្សំនឹង ខ្យល់មូសុងនិរតីបាននឹងកំពុងបន្តឥទ្ធិពលមកលើ ព្រះរាជាណាចក្រកម្ពុជា ដែលជាហេតុធ្វើឱ្យ ៖

CMA_LongBanner
  • ១/ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី៣១ ខែឧសភា ភ្លៀងនៅតែបន្តធ្លាក់ក្នុងបរិមាណកើនឡើងជាលំដាប់ក្នុងកម្រិតពីមធ្យមទៅបង្កួរ។ ទន្ទឹមនោះក៏អាចមានតំបន់មួយចំនួននឹងមានភ្លៀងខ្លាំងពិសេសរាជធានី និងបណ្តាខេត្តដែលស្ថិតនៅភាគក្រោមប្រទេស។ឯភាពរាយប៉ាយក៏បានល្អជាងមុន។
  • ២/ សីតុណ្ហភាពអតិបរិមាជាមធ្យមស្ថិតក្នុងចន្លោះពី ៣៣ដល់៣៥ អង់សាសេ។
  • ៣/ រហូតដល់ដំណាច់ ខែឧសភា នេះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតែបន្តការគំរាមគំហែងដដែល។

អត្ថបទដែលជាប់ទាក់ទង
Open

Close