UI_LongBanner

ក្រសួងទេសចរណ៍ រំពឹងថាទាក់ទាញភ្ញៀវទេសចរឡាវ កាន់តែច្រើនបន្ទាប់ពីឡាវ នឹងបើកការហោះហើរត្រង់មកកម្ពុជា នៅពេលឆាប់ៗនេះ

64

ភ្នំពេញ៖ ក្រសួងទេសចរណ៍រំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរឡាវ កាន់តែច្រើន បន្ទាប់ពីមានជើងហោះហើរត្រង់ពីឡាវមកកម្ពុជានៅចុងឆ្នាំ២០១៩ឆាប់ៗខាងមុខនេះ។

ក្នុងឱកាសអនុញាតិអោយ ឯកឧត្តម អាំផៃ គិតដាវង់ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ប្រជាជនឡាវនឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរមកលេងកម្ពុជាតាមផ្លូវអាកាសបន្ថែមពីលើការធ្វើដំណើរតាមផ្លូវគោគកន្លងមក។ ដោយភ្ញៀវទេសចរឡាវអាចមកលេងនៅតំបន់សមុទ្រ និងតំបន់ទេសចរណ៍សំខាន់ៗរបស់កម្ពុជា តាមរយៈកាហោះហើរត្រង់ពីទីក្រុងវៀងច័ន្ទមកខេត្តព្រះសីហនុ មកសៀមរាប ឬមកភ្នំពេញ។

ឯកឧត្តម តុប សុភ័ក អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍បានប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនោះ ដោយដកស្រង់សំដីឯកឧត្តម ថោង ខុន ថាបន្ទាប់ពីមានជើងហោះហើរត្រង់ពីឡាវមកមកកម្ពុជា នៅពេលខាងមុខនេះ កម្ពុជា និងឡាវ នឹងកាន់តែមានភាពងាយស្រួលក្នុងការភ្ជាប់ឲ្យភ្ញៀវទេសចរមកកាន់តំបន់បេតិកភណ្ឌពិភពលោកដូចជា ប្រសាទអង្គរវត្ត ប្រាសាទសបូរព្រៃគុគ ប្រសាទព្រះវិហារជាដើម។

ឯកឧត្តម អាំផៃ គិតដាវង់ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅកម្ពុជាមានប្រសាសណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ឡាវ នឹងបើកឲ្យមានការហោះហើរត្រង់ពីទីក្រុងវៀងច័ន្ទ ប្រទេសឡាវមកម្ពុជាក្នុងអំឡុងខែតុលាឆ្នាំ២០១៩ខាងមុខនេះ ដែលបានបង្ករភាពងាយស្រួលដល់អ្នកទេសចរឡាវមកលេង កម្ពុជាកាន់តែច្រើន។

CMA_LongBanner

ឯកឧត្តម បញ្ជាក់ កន្លងមកភាគីឡាវ និងកម្ពុជាបានចុះកិច្ចព្រមព្រៀងមួយចំនួនរួចហើយដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរនៅតាមច្រកព្រំដែនប្រទេសទាំងពីរ។

ឯកឧត្តមប្តេជ្ញាថា ក្នុងអណត្តិការទូតនៅកម្ពុជានេះឯកឧត្តម នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និងឡាវឲ្យកាន់តែរឹងមាំលើគ្រប់វិស័យថែមទៀត ជាពិសេសវិស័យទេសចរណ៍។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨កម្ពុជាទទួលបានភ្ញៀវទេសចរឡាវជាង៤សែន២ម៉ឺននាក់ឈរក្នុងលំដាប់ថ្នាក់លេខ៣ក្នុងចំណោមប្រទេសទាំង១០ ដែលជាទីផ្សារទេសចរណ៍សំខាន់របស់កម្ពុជា។ ដោយឡែក ក្នុងរយៈពេល៤ខែឆ្នាំ២០១៩នេះ ភ្ញៀវទេសចរឡាវមកកម្ពុជាមានប្រមាណ១សែន២ម៉ឺននាក់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close