UI_LongBanner

ឃាតកម្មយ៉ាងព្រៃផ្សៃ យកស្នចាក់ទាំងគ្មានអាល័យ

695

ព្រះសីហនុ៖ នៅវេលាម៉ោង០០ៈ៣០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចស្រែបង្គា ស្ថិតក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីមនុស្សឃាតដោយចេតនាមួយ បង្កឡើងទំនាស់ពាក្យសំដី ខណៈជនសង្ស័យម្នាក់ឈ្មោះ ប៉ា សុផាត ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរឆ្លុះក្តាមថ្ម មានទីលំនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្រើស្នរមុខបីផ្លែដែកមុតស្រួច ចាក់ទៅលើជនរងគ្រោះឈ្មោះ យឿង អឹម ភេទ ប្រុស អាយុ៣៨ឆ្នាំមុខរបរធ្វើស្រែបង្គា មានទីលំនៅដូចកន្លែងកើតហេតុ បណ្តាលអោយជនរងគ្រោះស្លាប់នៅនឹងកន្លែង។

CMA_LongBanner

បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close