UI_LongBanner

អស្ចារ្យណាស់!! កោះខ្មែរទាំង ៧ ល្បីដល់សារព័ត៌មានបរទេស CNN យកទៅចុះផ្សាយ អំពាវនាវឱ្យប្រជាជនខ្លួនមកលេង

3,534

ពិតជាអស្ចារ្យខ្លាំងណាស់នាពេលថ្មីៗនេះ គេហទំព័រដ៏ល្បីឈ្មោះមួយនៅក្នុងផ្នែកផ្ដល់ព័ត៌មានបានចេញការផ្សព្វផ្សាយមួយនៅលើគេហទំព័ររបស់ខ្លួនដោយបាននិយាយថា កោះស្អាតរបស់កម្ពុជាកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្ងៀវទេសចរណ៍ទូទាំងពិភពលោក គេហទំព័រនេះបានបន្តទៀតថាមិនថាភ្ងៀវទេសចរណ៍ប្រាថ្នាចង់បានការកំសាន្តបែបណាទេកោះកម្ពុជាមានគ្រប់លក្ខខណ្ឌសម្រាប់ភ្ងៀវទាំងអស់។ ដែលទាំងអស់នោអះមានដូចខាងក្រោម៖

១. កោះរ៉ុង ល្អបំផុតសម្រាប់ការជប់លៀង និងជួបជុំ


ក្នុងពេលកន្លងផុតមិនយូរប៉ុន្មាននោះឡើយ កោះរ៉ុងមានតែបឹងហ្គាឡូបែបសាមញ្ញដែលស្ថិតនៅក្នុងព្រៃក្រាស់ និងមានចម្ងាយឆ្ងាយ។ ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះកោះដែលធ្លាប់តែស្ងាត់បានកែប្រែមុខមាត់របស់ខ្លួន ដោយមានការកសាងរីសត និងកន្លែងកំសាន្តជាច្រើនដើម្បីបម្រើដល់ភ្ងៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនដែលនិយមមកទស្សនាទីនេះ។ សម្រាប់ការកំសាន្តបែបជាក្រុមជាមួយមិត្តភក្តិ និងក្រុមគ្រួសារគេនិយមជ្រើសរើសកោះរ៉ុង។


២.កោះរ៉ុងសន្លឹម ល្អបំមផុតសម្រាប់ការសម្រាកលំហែកាយ



កោះនេះជាកោះមួយដ៏ស្រស់ស្អាតនិងមានទីតាំងស្ថិតនៅលើបន្ទាត់តែមួយជាមួយកោះរ៉ុង។ នៅលើកោះនេះមានភាពស្ងប់ស្ងាត់ ហើយមានរីសតជាច្រើនដែលពោរពេញទៅដោយការតុបតែងប្រកបដោយភាពទាក់ទាញ។ នៅលើកោះនេះមានភូមិនេសាទមួយដែលគេហៅថា ម្ភៃបី ដែលនៅលើភូមិនេះមានកន្លែងស្នាក់នៅសម្រាប់ភ្ងៀវជាមួយតម្លៃយ៉ាងសមរម្យបំផុត។ អ្វីដែលត្រូវដឹងគឺនៅលើកោះនេះមិនសូវអ្វីដែលអ្នកអាចធ្វើបានទេ នេះជាហេតុផលដែលកោះនេះសមស្របសម្រាប់ការសម្រាកលំហែ។



៣.កោះសង្សារ ជាកោះដែលពោរពេញទៅដោយភាពប្រណិត





កោះសង្សារជាកោះមួយដែលមានការរៀបចំទេសភាពបានយ៉ាងស្អាត។ ប្រសិនអ្នកមានគូរសង្សារ អាចចំណាយពេលនៅទីនោះបានយ៉ាងផ្អែមល្ហែមឲ្យសមទៅនឹងឈ្មោះនៃកោះនេះ។ ចំណែកតម្លៃវិញក៏មិនថោកប៉ុន្មានដែរ គឺរីសតនៅទីនោះអាចមានតម្លៃរហូតទៅដល់ ៣០០០ ដុល្លាក្នុងមួយយប់។ ប៉ុន្តែបើគិតឲ្យបានស៊ីជម្រៅទៅតម្លៃប៉ុណ្ណឹងគឺវាសមហេតុផលណាស់ចំពោះសេវាកម្ម និងការផ្ដល់ជូននៅទីនោះ។

៤.កោះថ្មី ជាកោះដែលល្អសម្រាប់ការទស្សនាធម្មជាតិ

CMA_LongBanner

កោះនេះមានប្រមូលផ្ដុំទៅដោយសត្វបក្សី ល្មូន និង សត្វជាច្រើនប្រភេទផ្សេងៗទៀត។​ អ្នកទស្សនាដែលបានមកដល់ទីនេះហើយតែងតែចាប់អាម្មណ៍ទៅលើការដើរគយគន់សម្រស់យ៉ាងស្រស់បំព្រងនៅទីនេះ។ ចំណែកការស្នាក់នៅលើកោះនេះវិញគឺមានតែបឹងហ្គាឡូតែមួយគត់ហើយមានបន្ទប់ប្រមាណ ៧ តែប៉ុណ្ណោះ។


៥.ចង់ដេកអង្រឹងលេងទៅ​កោះតាគៀវ

កោះនេះមិនសូវមានអ្វីដែលគួរឲ្យទាក់ទាញ និងមិនសូវមានអ្នទស្សនាប៉ុន្មានទេ។ វាមានសកម្មភាពមួយចំនួនដែលអាចឲ្យអ្នកទស្សនាទីនេះធ្វើបានដែលមានដូចជា ការលេងលើឆ្នេរខ្សាច់ ការដើរព្រៃ និង មុជទឹកលេង។ នៅលើកោះនេះមានម៉ាស៊ីនភ្លើងសម្រាប់បំភ្លឺប៉ុន្តែបន្ទាប់ពីព្រះអាទិត្យលិចបាត់ទៅនៅលើកោះនេះពោរពេញទៅដោយភាពងងឹត។ នៅទីនេះមិនអនុញ្ញាតឲ្យធ្វើការបោះជំរុំដោយសេរីនោះឡើយ លោកអ្នកអាចជួលតង់ ឬ អង្រឹងសម្រាប់សម្រាកក្រោមពន្លឺដួងចន្ទនាពេលរាត្រីបាន។

៦.កោះតាង ជាទីតាំងល្អសម្រាប់ការមុជទឹក

កោះនេះធ្លាប់ជាទីតាំងដែលទ៧ពអាមេរិក និងខ្មែរក្រហមប៉ះទង្គិចគ្នា។ ក្រោយពីការអភិឌ្ឍន៍កោះនេះមានសម្រស់យ៉ាងស្រស់ស្អាត ជាពិសេសនោះគឺជីវចម្រុះនៅក្នុងបាតសមុទ្ររស់នៅតពូជ ដោយមិនមានការរំខានអ្វីឡើយ។ នេះជាហេតុធ្វើឲ្យកោះនេះមានលក្ខណៈពិសេសសម្រាប់ការមុជទឹក និងគយគន់សម្រស់បាតសមុទ្រ។

៧.កោះទទឹង ជាកោះដែលអាចឲ្យអ្នកជៀសផុតពីទម្លាប់ប្រចាំថ្ងៃ

អ្នកតែងតែប្រើប្រាស់ទូរស័ព្ទ និង អ៊ីនធឺណែតជាប្រចាំប៉ុន្តែពេលអ្នកមកដល់ទីនេះវានឹងអាចផ្លាស់ប្តូរ។ នៅលើកោះនេះមានរីសតតែមួយប៉ុណ្ណោះដែលបម្រើសេវាកម្មស្នាក់នៅ ហើយវាក៏មិនមានអគ្គិសនីសម្រាប់ប្រើនោះឡើយដូច្នេះអ្នកអាចប្រើពេលវេលាសម្រាកលើកោះនេះដោយភាពរីករាយ។

ប្រភពៈ wearekhmer.com

អត្ថបទដែលជាប់ទាក់ទង
Open

Close