UI_LongBanner

អាជ្ញាធរខណ្ឌច្បារអំពៅបេីកប្រតិបត្តិការក្ដៅបង្ក្រាបល្បែងសុីសង មាន់តាមអនឡាញ​ ជ្រក ក្រោមស្លាកយីហោកាហ្វេ​«ដុងហេងលី»

69

ភ្នំពេញ៖  អាជ្ញាធរខណ្ឌច្បារអំពៅបេីកប្រតិបត្តិការក្ដៅបង្ក្រាបល្បែងសុីសងបញ្ជល់មាន់តាមអនឡាញជ្រកក្រោមផ្លាកយីហោកាហ្វេ​(ដុងហេងលី)ដឹកនាំដោយលោកណុបផាអភិបាលរងនៃគណៈអភិបាលខណ្ឌច្បារអំពៅសហការជាមួមកំលាំងសមត្ថកិច្ចដែលដឹកនាំដោយលោកម៉ៅសឿតអធិការរងខណ្ឌច្បារអំពៅ។

ដោយមានការអនុញ្ញាតពីលោកតុបឈុនឡុងព្រះរាជអជ្ញារងសាលាដំបូងរាជធានីភ្នំពេញនារសៀលថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៩គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅដឹកនាំដោយលោកណុបផាអភិបាលរងខណ្ឌច្បារអំពៅបានដឹកនាំកំលាំងចុះចាប់ជាក់ស្តែងករណីភ្នាល់ជល់មាន់តាមOnline នៅហាងកាហ្វេអង្រឹងដុងសេងលីដែលមានទីតាំងស្ថិតនៅផ្ទះលេខ៧៨ផ្លូវ៣៥៧ភូមិកណ្តាល១សង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅ។

CMA_LongBanner

ក្នុងប្រតិបត្តិការនេះលោកម៉ៅសឿតអធិការរងនគរបាលខណ្ឌច្បារអំពៅបានឲ្យដឹងថាសមត្ថកិច្ចបានដកហូតម៉ូតូចំនួន៣៣គ្រឿងនិងទូរទសន្ស៍៤គ្រឿងកុំទ្យូទ័រ១០គ្រឿងព្រមទាំងតុកៅអីនិងអ្នកលេងជាច្រើននាក់ផងដែរ។

ចំពោះអ្នកលេងទាំងនោះត្រូវសមត្ថកិច្ចធ្វើការអប់រំនិងធ្វើកិច្ចសន្យារួចហើយហើយអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ដោយឡែកចំពោះម្ចាស់ទីតាំងម្នាក់និងអ្នកមើលការខុសត្រូវចំនួន៣នាក់សមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់៕សារឿន

អត្ថបទដែលជាប់ទាក់ទង
Open

Close