UI_LongBanner

ចំណាយលុយត្រឹមតែ ២០ម៉ឺនរៀល ទៅដេកលេងកំពតមួយយប់ ដើរលេងបានជិត ១០ កន្លែង

18,558

ខេត្តកំពត​ជាទី​កន្លែង​ដ៏​ពេញនិយម​បំផុត​ ​សម្រាប់​ថ្ងៃឈប់​សម្រាក​ ​ព្រោះតែ​ខេត្ត​មួយ​នេះ​មាន​កន្លែង​ដើរលេង​ជាច្រើន​រៀបរាប់​ស្ទើរតែ​មិន​អស់​ ​។​ ​មានត្រឹមតែ​ ​២០​ ​ម៉ឺន​ចង់ទៅ​ដើរលេង​នៅ​កំពត​អាច​ស្នាក់នៅ​បាន​ប៉ុន្មាន​ថ្ងៃ​ ​ហើយ​ដើរលេង​បាន​ប៉ុន្មាន​កន្លែង​ ​?​ ​តទៅ​នេះ​គឺជា​ការ​បង្ហាញ​អំពី​ការចំណាយក្នុងដំណើរ​កម្សាន្ត​នៅ​កំពត​ ​ដោយ​ដកចេញ​ថ្លៃ​ធ្វើដំណើរ​ ​ពោល​គឺ​គិតតែ​ក្នុងរយៈពេល​ដែល​ឈាន​ដល់​ទឹកដី​មួយ​នេះ​ប៉ុន​នោះ​ ​ហើយ​ជា​ចំណាយ​សម្រាប់​មនុស្ស​តែម្នាក់​ ​។​

​១​.​ ​ការ​ចំ​ណយ​លើ​ថ្លៃ​គេង​ ​ប្រសិនបើ​ចេញពី​ភ្នំពេញ​ទៅ​ពី​ព្រឹក​ ​យើង​អាច​ទៅដល់​ខេត្តកំពត​ត្រឹម​ម៉ោង​ ​១១​ ​ឬ​ ​១២​ ​ថ្ងៃត្រង់​ ​ទៅដល់​ភ្លាម​គួរ​រក​កន្លែង​ស្នាក់នៅ​ក្នុង​ក្រុង​កំពត​សិន​ ​ព្រោះ​យើង​មិនទៅ​គេង​នៅ​រី​សត​ ​ឬ​ ​បោះតង់​ឡើយ​ ​ដើម្បី​ទុកដាក់​អីវ៉ាន់​ ​។​ ​ផ្ទះសំណាក់​ធម្មតា​ម៉ាស៊ីន​ត្រជាក់​តម្លៃ​ចាប់ពី​ ​១២​ ​ឡើង​ក្នុង​មួយ​យប់​ទៅតាម​ប្រភេទ​ផ្ទះ​ ​ឬ​ ​បន្ទប់​ ​។​ ​សម្រេច​ថា​យើង​ចំណាយ​លើ​ថ្លៃ​បន្ទប់​អស់​ ​១២​ ​ដុល្លារ​ ​លើ​ថ្លៃ​គេង​ ​ដូច្នេះ​យើង​សល់​ ​៣៨​ ​ដុល្លារ​ទៀត​ដើម្បី​ដំណើរ​កម្សាន្ត​ ​ថ្ងៃទី​ ​១​ ​។​

២​.​ ​ដំណើរ​កម្សាន្ត​ថ្ងៃទី​ ​១​ ​​​ក្រោយ​ងូតទឹក​រៀបចំខ្លួន​ជា​ពេលវេលា​សម្រាប់​ទទួលទាន​អាហារ​ថ្ងៃត្រង់​ ​យើង​មាន​ជម្រើស​បី​ជ្រើសរើស​ទី​ ​១​ ​ញ៉ាំបាយ​ថ្ងៃ​នៅ​ផ្សារ​កំពត​ ​២​.​ ​ទិញ​ពី​ផ្សារ​យក​ទៅ​ញ៉ាំ​នៅកន្លែង​ដើរលេង​ ​៣​.​ ​ទៅ​ទិញ​ញ៉ាំ​នៅកន្លែង​ដើរលេង​ ​។​ ​យើង​សម្រេច​ថា​ ​ញ៉ាំ​ឱ្យ​ហើយ​តែម្ដង​កុំឱ្យ​ស៊ាំ​ញ៉ាំ​ច្រើន​ ​យ៉ាងច្រើន​អស់​ត្រឹម​ ​១​ ​ឆ្អែត​បាត់​ទៅ​ហើយ​ ​។​ នៅ​រសៀល​ថ្ងៃទី​ ​១​ ​នេះ​យើង​អាច​ទៅលេង​នៅ​ជិ​តៗ​សិន​ដូចជា​ ​៖​ #​ទៅងូតទឹក​លេង​នៅ​ទឹក​ឈូរ​ ​មាន​ចំងាយ​ប្រមាណ​តែ​ជាង​ ​៧​ ​គីឡូម៉ែត្រ​ប៉ុន​ណោះ​ពី​ក្រុង​កំពត​ ​យើង​អាច​ទៅងូតទឹក​លេង​យ៉ាង​សប្បាយ​ ​ដោយ​មិន​មាន​ត្រូវ​ចំណាយ​អ្វី​ឡើយ​ ​គ្រាន់តែ​អស់​លើ​ថ្លៃ​ផ្ញើ​ម៉ូតូ​ ​ឬ​ ​រថយន្ត​ប៉ុន​ណោះ​ ​។​

ទៅ​ថតរូប​លេង​នៅ​ស្ពានដែក​ដងព្រែក​កំពត​ បន្ទាប់ពី​ងូតទឹក​លេង​រួច​ ​យើង​ជិះ​បក​ត្រឡប់​មក​ក្រុង​កំពត​វិញ​ ​តែ​នៅ​តាមផ្លូវ​កុំឱ្យ​ខាត​ជើង​ទេសចរ​តែង​ទៅ​ថតរូប​លេង​នៅ​ស្ពានដែក​សម្រាប់​រថភ្លើង​ឆ្លងកាត់​ ​មាន​ទេសភាព​ស្អាត​ខ្លាំង​ ​ពិសេស​ពេលរសៀល​ដែល​ព្រះអាទិត្យ​ចាប់ផ្ដើម​រក​លិច​ ​។​

#​ជិះទូក​មើល​ទេសភាព​ថ្ងៃ​

រៀប​លិច​ ​និង​ ​មើល​អំពិលអំពែក​នៅ​ដងព្រែក​កំពត​ ​ពេលរសៀល​ការ​ជិះទូក​មើល​ថ្ងៃ​រៀប​លិច​ ​និង​ ​អំពិលអំពែក​គេក​ម្រ​រំលង​ណាស់​ ​ព្រោះ​មិន​នៅឯណា​ឆ្ងាយ​ឡើយ​ ​គឺ​នៅ​ដងព្រែក​កំពត​ក្នុង​ក្រុង​តែម្ដង​ ​។​ ​ថ្លៃ​ទូក​ម្នាក់​ ​៣​ ​ដុល្លារ​ ​នៅ​លើ​ទូក​មាន​លក់​អាហារ​ ​និង​ ​ភេសជ្ជៈ​គ្រប់មុខ​យើង​អាច​ញ៉ាំ​ឱ្យ​ហើយ​សម្រាប់​អាហារ​ពេលល្ងាច​ក៏បាន​ ​។​ ​សរុប​ទាំង​ថ្លៃ​ទូក​ ​និង​ ​អាហារ​អាច​ថា​​អស់​ត្រឹម​ ​៦​ ​ដុល្លារ​ប៉ុន​ណោះ​ ​។​ ​ដូច្នេះ​សរុប​ការ​ចំណាយ​ថ្ងៃ​ដំបូង​យើង​ត្រូវ​ចំណាយ​អស់​ប្រមាណ​តែ​ ​២២​ ​ដុល្លារ​ប៉ុន​បូក​ទាំង​ថ្លៃ​ទិញ​ទឹក​សុទ្ធ​ ​និង​ ​ថ្លៃ​ផ្ញើ​ម៉ូតូ​ ​។

៣​.​ ​ដំណើរ​កម្សាន្ត​ថ្ងៃទី​ ​២​ ​យើង​នៅសល់​លុយ​ ​២៨​ ​ដុល្លារ​ទៀត​ដើម្បី​ដើរលេង​ ​។​ ​យើង​ត្រូវ​យក​អីវ៉ាន់​ចេញពីផ្ទះ​សំណាក់​ឱ្យ​ហើយ​ដាក់​តាម​ខ្លួន​តែម្ដង​ ​។​ ​ស្រស់ស្រូប​អាហារ​ពេលព្រឹក​អស់​ ​២​ ​ដុល្លារ​យ៉ាងច្រើន ​រួច​ត្រូវ​បន្តដំណើរ​ជាច្រើន​កន្លែង​ដូចជា​ ​៖​

ទៅ​ចំការ​ទុរេន​ យើង​ទៅ​ទស្សនា​ចំការ​ទុរេន​ដើម្បី​ឱ្យ​ឃើញ​ផ្ទាល់​ភ្នែក​ទិដ្ឋភាព​ដាំដុះ​ ​និង​ ​ផលដំណាំ​ទុរេន​ ​។​ ​ប្រសិនបើ​ចង់​ទិញ​ញ៉ាំ​សូម​គិតគូរ​ខ្លួនឯង​ ​«​ប្រជាប្រិយ​»​ ​អត់​បូក​ថ្លៃ​ទុរេន​ឱ្យ​ទេ​ ​។ #ទៅលេង​រមណីយដ្ឋាន​សម្បូរ​ព្រៃ​ចាក​ ​តាមពិត​រមណីយដ្ឋាន​នៅ​កំពត​ច្រើនណាស់​តែ​យើង​សុំ​ទៅលេង​ជិ​តៗ​ ​។​ ​តាមផ្លូវ​ទៅ​រមណីដ្ឋាន​ទឹក​ឈូរ​ ​យើង​នឹង​ឃើញស្លាក​មួយ​នៅ​ខាងស្ដាំ​ដៃ​ដាក់​រមណីយដ្ឋាន​សម្បូរ​ព្រៃ​ចាក​ ​ចុះពី​ផ្លូវ​ប្រមាណ​តែ​ ​៥០០​ ​ម៉ែត្រ​យើង​នឹង​ឃើញ​ហើយ​ ​។​

ទៅលេង​នៅ​រមណីយដ្ឋាន​ដូង​ទេ​ ​ ​ចេញពី​ព្រៃ​ចាក​យើង​ទៅ​ដូង​ទេ​ ​នៅ​ទីនោះ​យើង​អាច​ងូតទឹក​លេង​ ​មាន​ឧបករណ៍​រំអិល​ចូល​ទឹក​ ​មាន​ដើមដូង​ស្អា​តៗ​ ​មាន​ឆ្នេរខ្សាច់​មិនចាញ់​នៅ​ព្រះសីហនុ​ឡើយ​ ​។​ #ទៅ​អុំទូក​លេង​នៅ​ឧទ្យាន​ដងព្រែក​ ជា​កន្លែង​កម្សាន្ត​ល្បីល្បាញ​ខ្លាំង​នៅ​កំពត​ ​បើ​ចង់​ជួល​ទូកអុំ​លេង​អស់​តែ​ ​៥​ ​ដុល្លារ​ទេ​ ​បើ​ចង់​ជិះ​ខ្សែរ៉ត​ ​អស់​ ​៧​ ​ដុល្លារ​ ​។​ ​បើ​ចង់តែ​ស្គាល់​គ្រាន់តែ​ទៅ​មើល​ក៏បាន​ ​តែ​កុំឱ្យ​ខាត​ជើង​អុំទូក​លេង​ទៅព្រោះ​សប្បាយ​ណាស់​ ​។​

បន្ត​ទៅ​ត្រ​ពាំង​សង្កែ​រ​ ​រៀង​រសៀល​បន្តិច​ហើយ​យើង​ក៏​ដើរលេង​ហត់​ដែរ​ ​ល្មម​ដល់ពេល​ត្រឡប់ទៅ​ភ្នំពេញ​វិញ​ហើយ​ ​តែ​កុំឱ្យ​ខាត​ជើង​ឆៀងចូល​លេង​នៅ​ត្រ​ពាំង​សង្កែ​រ​ទៅ​ ​ទេសភាព​ស្អាត​ណាស់​ ​មាន​ព្រៃកោងកាង​ ​ទឹកព្រែក​ដ៏​ស្អាត​បំផុត​ ​។​ ​សរុប​ការ​ចំណាយ​ថ្ងៃទី​ ​២​នេះ​អស់​ប្រហែល​ ​២២​ ​ដុល្លារ​ដូច​ថ្ងៃទី​ ​១​ ​ដែរ​ ​។​ ​ដូច្នេះ​លុយ​ត្រឹមតែ​ ​៥០​ ​ដុល្លារ​ ​ឬ​ ​២០​ ​ម៉ឺន​រៀល​ដើរលេង​មួយយប់មួយថ្ងៃ​នៅ​កំពត​មិន​អស់​ផង​ ​។​យ៉ាងណាក្ដី​នេះ​គ្រាន់តែ​ជា​ការចែក​រំលែក​បទពិសោធន៍​ពី​អ្នក​ដែល​ឧស្សាហ៍​ទៅលេង​ប៉ុន​ណោះ​ ​ប្រិយមិត្ត​អាច​ចាយ​អស់​លើស​នេះ​អាស្រ័យ​លើ​ធនធាន​របស់​ខ្លួន​ ​៕​

អត្ថបទដែលជាប់ទាក់ទង
Open

Close