UI_LongBanner

TSMC ក្តោបបានទាំង Apple និង Huawei សម្រាប់ការផ្គត់ផ្គង់លើបន្ទះឈីបជំនាន់ថ្មី

89

កាលពីឆ្នាំទៅ ស្មាតហ្វូនជំនាន់ចុងក្រោយ របស់ក្រុមហ៊ុន Apple រួមមាន ម៉ូឌែល iPhone XR, iPhone XS និង iPhone XS Max គឺបានបំពាក់បន្ទះឈីប A12 ដែលមានទំហំតូចត្រឹម 7nm ជាប្រភេទឈីបតូចបំផុត ប៉ុន្តែវាមានសមត្ថភាពខ្លាំង ចំណែកក្រុមហ៊ុនដែលទទួលសិទ្ធ ផលិតបន្ទះឈីបនេះ មានឈ្មោះថា TSMC (នៅតៃវ៉ាន់)។ សម្រាប់ឆ្នាំនេះដែរ ក្រុមហ៊ុន TSMC នៅតែបន្តធ្វើការផ្គត់ផ្គង់ លើផ្នែកផលិតបន្ទះឈីបជំនាន់ថ្មី ទៅអោយ Apple ដើម្បីបំពាក់ចូលក្នុងខ្លួន iPhone ស៊េរីថ្មី ដែលត្រៀមនឹងបង្ហាញវត្តមាន នាពេលប៉ុន្មានខែ ខាងមុខ។

ជាការពិតណាស់ តាមការប្រកាសជាផ្លូវការ ពីខាង TSMC បានអោយដឹងថា ការចាប់ផ្តើមផលិតបន្ទះឈីប ជាលើកទី 2 ទៅអោយក្រុមហ៊ុន Apple នេះ គឺស្ថិតក្នុងការផលិត ទ្រង់ទ្រាយធំជាងមុន ជាមួយទំហំ 7nm+។ វាជាបន្ទះឈីប A13 ដែលពង្រឹងច្រើន ទៅលើដំណើរការម៉ាស៊ីន, ជំនួយទៅលើថាមពលថ្ម និងផ្នែកកាមេរ៉ាក្រោយ ជាដើម ព្រោះយើងបានដឹងតាមរយៈ ព័ត៌មានលេចធ្លាយកន្លងមក បង្ហាញថា iPhone ស៊េរីថ្មី នឹងមានលេនបន្ថែម មួយគ្រាប់ទៀត ប្រភេទ Ultra-wide ចូលមកដំណើរការ ជាមួយលេនកាមេរ៉ាគោល និងលេន Telephoto។ លើសពីនេះ វាអាចជាលើកដំបូងផងដែរ សម្រាប់ TSMC ដែលនឹងបោះជំហ៊ានមួយទៀត ងាកទៅប្រើប្រាស់បច្ចេកវិទ្យា Ultra-violet lithography (EUV) ដើម្បីចូលទៅ ប្រជែងជាមួយ Intel និង Samsung ព្រោះតែកន្លងមក ក្រុមហ៊ុនផលិតឈីបតៃវ៉ាន់ខាងលើ មិនទាន់ខ្លាំងដល់ ក្រុមហ៊ុនទាំងពីរនេះ នៅឡើយទេ។

CMA_LongBanner

ដោយឡែក ក្រោយពីក្រុមហ៊ុនល្បីៗ នៅអាមេរិច បានផ្តាច់ខ្លួនចេញពី Huawei មកនោះ ស្រាប់តែមានរបាយការថ្មីមួយ ពីប្រភពនៅចិន បានបង្ហើបបន្ថែមថា TSMC នឹងស្ម័គ្រខ្លួន ធ្វើការផ្គត់ផ្គត់ឈីប Kirin 985 ជំនាន់ថ្មី សម្រាប់បំពាក់ នៅលើស្មាតហ្វូន Huawei Mate 30 ដែលត្រៀមនឹងបង្ហាញវត្តមាន នាចុងឆ្នាំនេះ។

គួររំលឹកបន្តិច៖ TSMC ធ្លាប់បានប្រកាសពីគម្រោងអនាគត របស់ខ្លួនរួចម្តងហើយថា នៅក្នុងដើមឆ្នាំ 2020 ខាងមុខ ពួកគេនឹងចាប់ផ្តើមផលិត ប្រភេទឈីបទំហំតូចបំផុត ត្រឹម 5mm អមជាមួយបច្ចេកវិទ្យា EUV ដើម្បីបំពាក់លើស្មាតហ្វូនកំពូលៗ ជំនាន់ក្រោយៗ ពោពេញដោយកម្លាំង និងសមត្ថភាព។ ចុះជោគវាសនា Huawei នឹងកែប្រែ ទៅជាបែបណា? អញ្ចឹង យើងនឹងតាមដានបន្តទៀត ទាំងអស់គ្នា ថានឹងមានអ្វីកើតឡើងបន្តទៀត?

ប្រភព: Business Standard

អត្ថបទដែលជាប់ទាក់ទង
Open

Close