UI_LongBanner

ក្រុម​តារា​រ៉េ​ប​ដែល​ច្រៀង​រិះគន់​របប​សឹក​ថៃ ទទួល​រង្វាន់​សិទ្ធិមនុស្ស​ពី​អាមេរិក​…(មានវីដែអូ)

626

ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ បានផ្តល់​រង្វាន់​ភាព​ច្នៃប្រឌិត​ដល់​តារាចម្រៀង​ថៃ​មួយក្រុម ដែល​ច្រៀង​រ៉េ​ប​រិះគន់ ប្រព័ន្ធយុត្តិធម៌ និង​របប​សឹក​ថៃ​។ ចម្រៀង​រ៉េ​ប​ដែលមាន​ចំណងជើង «My Country’s Got’»  ក៏​ធ្លា​ប់រង​ការ​គំរាម​គំហែង​ចំណាត់ការ​ផ្លូវការ​ពី​អាជ្ញាធរ​ថៃ​ផងដែរ  ក្រោយ​ពីបទ​ចម្រៀង​នេះ ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម កាលពី​ឆ្នាំ​២០១៨​។

​ក្រុម​តារា​រ៉េ​ប​ប្រឆាំង​របប​សឹក​ថៃ​មួយ ដែលមាន​ឈ្មោះថា «​រ៉េ​ប​ប្រឆាំងនឹង​របប​ផ្តាច់ការ ឬ​ជា​ភាសា​អង់គ្លេស Rap Against Dictatorship (RAD)»  បានឈ្នះ​រង្វាន់​សិទ្ធិមនុស្ស  Václav Havel ក្នុង​ឆ្នាំ​២០១៩ នេះ សម្រាប់​ការសំដែង​មតិ​ជំទាស់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។ រង្វាន់​លើកទឹកចិត្ត​នេះ បានផ្តល់​ឲ្យ ដោយ​មូលនិធិ​សិទ្ធិមនុស្ស​អន្តរជាតិ  ដែលមាន​មូលដ្ឋាន​ក្នុង​ទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក ។ នេះ​បើតាម​វេ​ប​សាយ​ហ្វេ​ស​បុក​ផ្លូវការ​របស់​ក្រុម​ចម្រៀង​នេះ ផ្សាយ​កាលពី​ថ្ងៃទី​២៧ ឧសភា​។
​តាម​ការចុះផ្សាយ​របស់​កាសែត​ថៃ The Nation មូលនិធិ​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ គូសបញ្ជាក់ថា រង្វាន់​សិទ្ធិមនុស្ស ទទួលស្គាល់​មនុស្ស ដែល​ចូលរួម​ក្នុងការ​សម្តែង​មតិ​ជំទាស់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​, លាតត្រដាង​ភាពក្លាហាន និង​ភាព​ច្នៃប្រឌិត​ដើម្បី​តតាំង​នឹង​អយុត្តិធម៌ និង​រស់នៅក្នុង​ការពិត​។​
​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៨ ក្រុម​តារាចម្រៀង​រ៉េ​ប RAD នេះ ធ្លាប់​ទទួលរង​ការគំរាមកំហែង ជាមួយ​ចំណាត់ការ​ផ្លូវច្បាប់ ក្រោយពី​បាន​បង្ហោះ​បទ​ចម្រៀង​ចំណងជើង ជា​ភាសា​ថៃ «Prathet Ku Me» ឬ​«​ប្រទេស​ខ្ញុំ​មាន​»  ដែល​រិះគន់​លើ​របប​សឹក​ថៃ​។ យ៉ាងណាមិញ  បច្ចុប្បន្ននេះ គេ ពុំទាន់​ឃើញ​សកម្មភាព​ផ្លូវច្បាប់​ណាមួយ ត្រូវបាន​ដាក់ចេញ​ដោយ​អាជ្ញាធរ​ថៃ​ចំពោះ​ក្រុម​ចម្រៀង​រ៉េ​ប​នេះ​នៅឡើយ​ទេ​។
CMA_LongBanner
​ហើយ​គិត​មក​ត្រឹម​ពេលនេះ វីដេអូ​ចម្រៀង​រ៉េ​ប ដែល​បាន​បង្ហោះ​លើ YouTube នេះ មាន​អ្នក​ចូល​ទស្សនា​ដល់​ទៅ​ជាង​៦៤​លាន​ដង នៅ​ទូទាំង​ពិភពលោក និង​បង្ក​ការចាប់អារម្មណ៍​ជាខ្លាំង​ដល់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ក្នុងប្រទេស​ថៃ ៕
សូមទស្សនាវីដេអូខាងក្រោម៖
https://youtu.be/VZvzvLiGUtw

Cr: thmeythmey

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close