UI_LongBanner

ទិដ្ឋភាពស្អាតមិនធម្មតា ចង់ដឹងទេថា ភូមិលើទឹកនៅហូឡង់ដែល សុគន្ធកញ្ញា ទៅកម្សាន្តមានប្រវត្តិអស្ចារ្យយ៉ាងណាខ្លះ តោះមកតាមដានទាំងអស់គ្នា

73

ហូឡង់៖ រូបភាព និងវីដេអូនៃដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំរបស់តារាចម្រៀងល្បីឈ្មោះ អ្នកនាង ឱក សុគន្ធកញ្ញា នៅក្នុងប្រទេសហូឡង់កំពុងក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយ ដោយសារតែទេសភាពដ៏ស្រស់ស្អាត និងដំណើរកម្សាន្តលើទឹកដ៏អស្ចារ្យ រហូតធ្វើឱ្យអ្នកគាំទ្រចង់ដឹងថា តើទីនោះឈ្មោះអ្វី និងស្ថិតនៅទីណា?

ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងនាំអារម្មណ៍ប្រិយមិត្តមកស្គាល់ទីក្រុងលើទឹកនេះទាំងអស់គ្នា៖

នៅក្នុងប្រទេសហូឡង់ មានភូមិលិចទឹកមួយដ៏ស្រស់ស្អាត ដោយផ្លូវធ្វើដំណើរគឺសុទ្ធតែប្រឡាយទឹក មានឈ្មោះថា ទីក្រុង Giethoorn គឺជាទីក្រុង និងជាភូមិដែលមានប្រឡាយទឹកហូរកាត់ ស្ថិតនៅក្នុងខេត្ត Overijssel ប្រទេសហូឡង់ ដោយភូមិស្ថានដីតំបន់ដែលប្រជាជានរស់នៅ អាចឆ្លងកាត់គ្នាទៅវិញទៅមកដោយត្រូវតភ្ជាប់ស្ពានតូចៗជាច្រើនប្រមាណជាជាង ១៨០ស្ពាន។

មានរឿងរ៉ាវ២ផ្ទុយគ្នា និយាយពីប្រវត្តិនៃការកើតភូមិលិចទឹកនេះ ដោយមានឯកសារខ្លះនិយាយថា វាត្រូវបានបង្កើតឡើងដោយព្រះសង្ឃព្រះនាម Franciscan នៅក្នុងសត្សវត្សរ៍ទី ១៣ ឯឯកសារខ្លះទៀតបាននិយាយថាគឺជាជនភៀសខ្លួនមេឌីទែរ៉ាណេ ជាអ្នកតាំងទីលំនៅមុនទេ។ ទោះជាយ៉ាងណាកំណើតនៃឈ្មោះភូមិនេះ ត្រូវបានគេរកឃើញថា គឺជាការដាក់ឈ្មោះតាមសត្វពពែ (Goats) នោះដោយសារតែទីនេះត្រូវបានគេរកឃើញមានស្នែងពពែជាច្រើនពាសពេញដី ដែលសត្វពពែជាច្រើនរាប់សិបក្បាលបានស្លាប់ដោយសារតែនៅតំបន់នោះរងគ្រោះដោយការលិចទឹក ទើបទីនោះមានឈ្មោះដំបូងថា « Geytenhorn » ដែលមានន័យថាស្នែងពពែ (Horn of goats) ហើយយូរៗទៅវាក៏ក្លាយទៅជាឈ្មោះថា «Giethoorn » រហូតដល់សព្វថ្ងៃ។ ហើយមូលហេតុសំខាន់ដែលភូមិនេះមានប្រឡាយទឹកច្រើនខ្វាត់ខ្វែង គឺការពិតដំបូងឡើយ ពីមុនតំបន់នេះគឺជាតំបន់រីករ៉ែ និងរករ៉ែដែលមានរណ្តៅធំៗ ទើបយូរៗទៅវាប្រែក្លាយទៅជាប្រឡាយទឹកបែបនេះ។

មកទល់សព្វថ្ងៃនៅក្នុងភូមិមួយនេះ បានក្លាយទៅជាទីកន្លែងទេសចរណ៍មួយដ៏សំខាន់នៅក្នុងប្រទេសហូឡង់ ដើម្បីទស្សនាទេសភាពភូមិដ្ឋានដ៏ស្រស់ស្អាតនៅទីនេះ។ ដោយភូមិនេះមិនអាចប្រើប្រាស់រថយន្ត ឬយានយន្តផ្សេងៗបាននោះទេ ដូច្នេះដើម្បីទៅកាន់ភូមិស្ថាននេះបាន អ្នកទេសចរ ឬអ្នកដំណើរត្រូវការប្រើប្រាស់ទូក ឬទូកក្តោងតែប៉ុណ្ណោះ។ តែមិនបាច់បារម្ភទេ ទូកនៅក្នុងភូមិនេះមានការកែច្នៃម៉ាស៊ីនឱ្យស្ងាត់ មិនខ្លាចរំខានអារម្មណ៍អ្នកទេសចរណ៍ដែលស្រលាញ់ធម្មជាតិ និងភាពស្ងប់ស្ងាត់នោះឡើយ។

ដើម្បីធ្វើដំណើរទៅកាន់ភូមិលិចទឹកដ៏ស្រស់ស្អាតមួយនេះអ្នកត្រូវធ្វើដំណើរដោយរថយន្តចេញពីទីក្រុង Amsterdam ប្រមាណជា ១ម៉ោងកន្លះ។

ប្រភពៈ Sad Life

អត្ថបទដែលជាប់ទាក់ទង
Open

Close