UI_LongBanner

តោះបងប្អូនមកស្គាល់សម្រស់ ឆ្នេរនេសាទ នៅខេត្តកោះកុង ថាតើមានសម្រស់ស្អាតខ្លាំងយ៉ាងណាតោះ!

56

កោះកុង៖ ខេត្តកោះកុង គឺជាខេត្តមួយ ដែលមានសក្តានុពលយ៉ាងខ្លាំង ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកាន់តំបន់ឆ្នេរ ក្រៅពីដែនកោះដែលមានភាពទាក់ទាញនោះ ខេត្តកោះកុង ក៏មានឆ្នេរខ្សាច់ជាច្រើនទៀតគួរជាទីចាប់អារម្មណ៍ ។

ក្នុងចំណោមឆ្នេរល្បីៗទាំងនោះ មានឆ្នេរនេសាទ ជាតំបន់ឆ្នេរ មួយដែលទើបតែមានឈ្មោះបោះសំឡេងនាពេលថ្មីៗនេះប៉ុណ្ណោះ ។ កន្លងឆ្នេរនេះពុំសូវមានអ្នកស្គាល់ច្រើនប៉ុន្មានឡើយ ប៉ុន្តែពេលនេះដោយសារតែមានប្រពន្ធផ្លូវស្អាតល្អជាងមុនបានធ្វើឱ្យឆ្នេរនេសាទនេះមានភ្ញៀវទេសចរស្គាល់កាន់តែច្រើនឡើងៗ ។

ឆ្នេរនេសាទ ភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ឆ្នេរនេះមានទឹកសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុស ក្រោមម្លប់ដើមដូងត្រជាក់ជាទីកន្លែងស្រូបយកខ្យល់អាកាស និង មុជទឹកកម្សាន្តយ៉ាងរីករាយ ។

CMA_LongBanner

ឆ្នេរនេសាទ មានចម្ងាយប្រហែល ២៥ គីឡូម៉ែត្រ ពីចំណុចផ្លូវបំបែកស្រែអំបិល និង ១៦៥គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទប្រហែល និង ប្រហែល ១៧០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ៕ដោយ៖ ណារម្យ

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close