UI_LongBanner

ក្រសួងសេដ្ឋកិច្ចណែនាំឲ្យគ្រប់សហគ្រាស ​អនុវត្តតាមនីតិវិធី ​ដើម្បីទទួលបានការលើកលែងពន្ធ​អប្បបរមា ​១%

49

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនដំណឹងដល់សហគ្រាសដែលជាអ្នកជាប់ពន្ធតាម របបស្វ័យប្រកាស ថា រាជរដ្ឋាភិបាលបានសម្រេចលើកលែងពន្ធអប្បបរមា ១% ចំពោះគ្រប់សហគ្រាសដែលជាអ្នក​ជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលបានបំពេញកាតព្វកិច្ចសារពើពន្ធ ត្រឹមត្រូវក្នុងគោលបំណងទាក់ទាញ និងលើកទឹកចិត្តដល់វិនិយោគិន ដែលប្រកបអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ដើម្បីទទួលបានការលើកលែងពន្ធនេះ គ្រប់​សហគ្រាសត្រូវអនុវត្តតាមវិធាន និងនីតិវិធីដែលមានចែងក្នុងប្រកាសលេខ ៦៣៨ សហវ.ប្រក ចុះ​ថ្ងៃ​ទី០៤ ខែកក្កដា ឆ្នាំ២០១៧ របស់ក្រសួងសេដ្ឋកិច្ច ស្តីពីលក្ខណៈវិនិច្ឆ័យនៃការកាន់កាប់បញ្ជិកា​គណ​នេយ្យ​មិនត្រឹមត្រូវ និងនីតិវិធីនៃការបង់ពន្ធអប្បបរមា។

CMA_LongBanner

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានសម្រេចលុបចោលពន្ធកាត់ទុក១% ជាផ្លូវការចាប់ពីថ្ងៃទី​២៩ ខែឧសភា ឆ្នាំ២០១៩នេះតទៅ។ ការលុបចោលពន្ធកាត់ទុក១% ឬពន្ធអប្បបរមា១%នោះ ត្រូវបាន​សម្តេចតេជោ ប្រកាសចេញពីទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយសម្តេចបានគូសបញ្ជាក់ថា ដើម្បីជាកាដូលើកទឹកចិត្តដល់ពាណិជ្ជករជាតិ និងបរទេសទាំងអស់ ឲ្យបានទទួលផលចំណេញកាន់តែច្រើន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close