UI_LongBanner

ពិតជាប្លែកណាស់! OPPO Reno Z គ្មាន​កាមេរ៉ា​ដុះ​ស្នែង​ទេ តែ​មាន​ឆក​តំណក់​ទឹក​លើ​អេក្រង់

54

មាននៅចាំទេថា ក្រោយពេលប្រកាសចេញ ស្មាតហ្វូនស្នែងរមាស របស់ក្រុមហ៊ុន OPPO បានប្រហែល ២ សប្តាហ៍រួចមក ស្រាប់តែមានការប្រទះឃើញម៉ូឌែល Reno ថ្មីផ្សេងមួយទៀត ចុះឈ្មោះ នៅក្នុងបញ្ជី TENAA ជាមួយការបង្ហាញពី លក្ខណៈសម្បត្តិ និងកម្លាំងម៉ាស៊ីន។ ចំពោះស្មាតហ្វូននោះ មិនទាន់បានបង្ហើប អោយដឹងពីឈ្មោះពិត នៅឡើយទេ ប៉ុន្តែវាអាចស៊េរី Lite  ព្រោះលក្ខណៈសម្បត្តិផ្សេងៗ របស់វា ស្ថិតក្នុងកម្រិតទាបជាង OPPO Reno។

យ៉ាងណា នៅទីបំផុត និងក្នុងពេលនេះ ក្រុមហ៊ុន OPPO Reno បានបញ្ចេញស្មាតហ្វូនម៉ូឌែល ខាងលើ ជាផ្លូវការហើយ តែមិនមែនឈ្មោះ OPPO Reno Lite នោះទេ តែមានឈ្មោះហៅថា OPPO Reno Z។ ទៅលើរចនាបថរូបរាងវិញ វាមិនសូវជាខុសគ្នា ពីបងធំ ប៉ុន្មានឡើយ ដោយផ្នែកខាងក្រោយ លេងស្ទីលម៉ូតកាមេរ៉ាភ្លោះដូចគ្នា ចំណែកផ្ទៃអេក្រង់ខាងមុខ មានសភាពលាតធំ តែមិនមែនលាតសុទ្ធទេ។ ពិតមែនហើយ Reno Z មានបំពាក់ម៉ូតឆកតំណក់ទឹក លើអេក្រង់ ជាកន្លែងកាមេរ៉ាថត Selfie ខណៈដែល Reno មានកាមេរ៉ាមុខ ផុសចេញពីតួខ្លួន ធ្វើអោយផ្ទៃអេក្រង់ កាន់តែលាតធំ និងគ្មានម៉ូត ឆកណាមួយឡើយ។

OPPO Reno Z មានអេក្រង់ទំហំ 6.4 អ៊ីញ ជាប្រភេទ AMOLED អាចបង្ហាញរូបភាព នៅក្នុងកម្រិត Full HD+ ជាមួយការ Support HDR10 និងអាចស្កេនម្រាមដៃ លើអេក្រង់បាន។ ស្មាតហ្វូននេះ បានភ្ជាប់មកជាមួយ កាមេរ៉ាខាងមុខទំហំ 32 មេហ្គាភិចសែល ចំណែកកាណុងកាមេរ៉ាខាងក្រោយ មានចំនួន 2 គ្រាប់ ជាមួយទំហំ 48 មេហ្គាភិចសែល ជាកាមេរ៉ាគោល ប្រើប្រាស់ សេនស័រ Sony IMX586 + 5 មេហ្គាភិចសែល ជាសេនស័រសម្រាប់ថតព្រាល។

CMA_LongBanner

ចំពោះផ្នែកកម្លាំងម៉ាស៊ីន Reno Z ប្រើប្រាស់បន្ទះឈីបខ្លាំង Helio P90 មានរ៉េមទំហំ 6GB + ជាមួយអង្គផ្ទុកទិន្នន័យ ខាងក្នុងម៉ាស៊ីនទំហំ 256GB និងរ៉េម 8GB ជាមួយអង្គផ្ទុកទិន្នន័យ ខាងក្នុងទំហំ 128GB។ សម្រាប់ស្មាតហ្វូននេះ ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie និងស្រោបដោយស្បែក ColorOS 6, មានថាមពលថ្មទំហំ 4035mAh និងទ្រទ្រង់កម្លាំងសាកបាន 20W អមជាមួយបច្ចេកវិទ្យា សាកថ្មលឿន VOOC 3.0។ វាក៏មានភ្ជាប់ NFC និងប្រព័ន្ធ Dolby Atmos ដែលផ្តល់គុណភាពសំលេង កាន់តែអេម។

ជាចុងក្រោយ Reno Z មានជម្រើស ៤ ពណ៌ សម្រាប់ជ្រើសរើស រួមមាន ពណ៌ Night Black, ពណ៌ Star Purple, ពណ៌ Bead White និងពណ៌ Coral Orange។ ស្មាតហ្វូនជំនាន់ថ្មីនេះខាងក្រុមហ៊ុន OPPO នឹងធ្វើការដាក់លក់ ជាផ្លូវការ នៅថ្ងៃទី 06 ខែមិថុនា ឆាប់ៗខាងមុខ ក្នុងប្រទេសចិនមុនគេ ជាមួយតម្លៃ ៣៦២ ដុល្លារ។

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close