UI_LongBanner

សូមកូនក្មួយប្រុងប្រយ័ត្ន! ឃ្លាំងផលិតនំកូនក្មេងក្លែងម៉ាក២កន្លែង ត្រូវសមត្ថកិច្ចចុះបង្ក្រាប បន្ទាប់ពីនំនេះបានចររាចរណ៍ស្ទើរពេញទីខេត្តសៀមរាប

192

សៀមរាប៖ ក្រុមហ៊ុនមួយដែលផលិតនំក្មេងផ្តាច់មុខនៅភ្នំពេញ បានប្ដឹងសមត្ថកិច្ច ឱ្យចុះឆែកឆេរឃ្លាំងស្តុកទំនិញចំនួន២ល្វែង ក្នុងបុរីសៀង ណាំ រហូតឈានដល់បិទឃ្លាំង និងឃាត់ខ្លួនម្ចាស់ទីតាំងយកទៅសួរនាំ ហេតុការណ៍នេះ បានធ្វើឡើងចាប់ពីវេលាម៉ោង១១ និង០០នាទីរហូតដល់ម៉ោង២រសៀល ថ្ងៃទី៣០ ខែឧសភា ម្សិលមិញនេះ ដែលស្ថិតនៅបរិវេណក្នុងផ្សារបុរីសៀងណាំ១ ក្នុងភូមិខា្នរ សង្កាត់ជ្រាវ ក្រុងសៀមរាប។

យោងតាមប្រភពបានឲ្យដឹងថា ដោយមានពាក្យបណ្តឹងរបស់ម្ចាស់ក្រុមហ៊ុនដើម ដែលផលិតនំកូនក្មេងផ្តាច់មុខនៅភ្នំពេញ ដែលបានចុះបញ្ជីការត្រឹមត្រូវ ទើបកម្លាំងចម្រុះរួមមាន កម្លាំងនគរបាលសេដ្ឋកិច្ច មកពីក្រសួង កម្លាំងនគរបាលការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប មន្ត្រីកាំកុងត្រូល កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ជ្រាវ និងអាជ្ញាធរមូលដ្ឋាន ដឹកនាំសម្របសម្រួលដោយលោក ថេង សំណាង ព្រះរាជ្ញអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប បានចុះឆែកឆេររកទំនិញ ដែលជាប្រភេទនំកូនក្មេង ត្រូវបានម្ចាស់ទីតាំងខាងលើ បានលួចក្លែងបន្លំម៉ាកយកមកលក់ពេញទីខេត្តសៀមរាប។

ប្រភពបានទម្លាយថា ប្រតិបត្តិការនេះ មានការនាំខ្លួនម្ចាស់ទីតាំង យកទៅសាកសួរនៅស្នងការខេត្ត និងបិទឃ្លាំងទាំង២ល្វែង មានលេខ ១១៥ និង ១១២ ផ្លូវលេខ ១២ ជាបណ្ដោះអាសន្នផងដែរ។

CMA_LongBanner

ម្ចាស់ទីតាំងទាំង២ល្វែងនោះមានឈ្មោះ ជុក ឆៃ អាយុ៤៨ឆ្នាំ និងប្រពន្ធ ឈ្មោះ អ៊ឹង ជូ អាយុប្រហែលជាង៤៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិខា្នរ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ក្រោយពីបានចុះឆែកឆេរ រកឃើញភ័ស្តុតាង រួចមក កម្លាំងជំនាញក៏បានចោទពីបទល្មើស កម្មសិទ្ធបញ្ញា។

ជុំវិញករណីនេះអង្គភាពយើង នៅមិនទាន់ទទួលបានព័ត៌មានលម្អិត ពីក្រុមមន្ត្រីចុះទៅបង្ក្រាបទីតាំងខាងលើបាននៅឡើយទេរហូតមកដល់ថ្ងៃនេះ។

លោកវរសេនីយ៍ឯកសឿន សេន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ករណីហ្នឹងគឺបទល្មើសកម្មសិទ្ធិបញ្ញា ស្ថិតក្នុងការបន្តនីតិវិធី៕ប៊ុនរិទ្ធី

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close