UI_LongBanner

​សម្តេច​តេ​ជោ ប្រតិកម្មជាខ្លាំង ជាមួយសម្ដីលោក សម រង្ស៊ី ចោទសម្ដេច ជាអ្នកសម្លាប់លោក ហុក ឡង់ឌី

694

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ច្រានចោល​នូវ​ការលើកឡើង​របស់​ទណ្ឌិត សមរង្ស៊ី ថា សម្តេច ជា​អ្នក​សម្លាប់​លោក ហុក ឡង់ឌី ដែលជា​ដន្លង​នឹង​សម្តេច​។ សម្តេច​ក៏បាន​បបួល​ទ​ណ្ឌិ​ត​រត់ចោលស្រុក​នោះ ស្បថ​ដាក់​ជីវិត​មួយ​ពូជ​។​

សម្ដេចបានថ្លែង ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ប្រមាណ ៣,១៦១ នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៩

CMA_LongBanner

​សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា ទណ្ឌិត សម រង្ស៊ី បាន​លើកឡើងថា សម្តេច​ជា​អ្នក​សម្លាប់​លោក ហុក ឡង់ឌី ហើយ​នៅពេលនេះ កូនប្រុស​របស់លោក ហុក ឡង់ឌី ដែលជា​កូនប្រសារ​របស់​សម្តេច កំពុង​សហការ​ជាមួយ​សម្តេចក្រឡាហោម ​ស ខេង ដើម្បី​សងសឹក​នឹង​សម្តេច​វិញ​។

​ក៏ប៉ុន្តែ​ការលើកឡើង​របស់​ទណ្ឌិត​សមរង្ស៊ី​ដូច្នេះ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ច្រានចោល​ចំពោះ​ការលើកឡើង ដែល​គ្មាន​ការពិត​នេះ​។ សម្តេច​ប្រកាស​បបួល​ទណ្ឌិត​សមរង្ស៊ី ស្បថ​ដាក់​ជីវិត​មួយ​ពូជ ហើយ​បើ​ទណ្ឌិត សមរង្ស៊ី មិន​ហ៊ាន​ស្បថ​ទេ ក៏ត្រូវ​បញ្ចេញ​ភស្តុតាង​តាម​ហ្វេ​ស​ប៊ុ​កនូវ​ការលើកឡើង​របស់ខ្លួន​នោះមក​៕​

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close