UI_LongBanner

មិនដឹងថាកំហឹងប្រជាពលរដ្ឋប៉ុនណានោះទេ! ព្រោះថាពេលនេះសមត្ថកិច្ចមិនបានយកជនសង្ស័យទៅធ្វើត្រាប់នោះទេ ព្រោះខ្លាចប្រជាពលរដ្ឋវាយសម្លាប់វិញ…

825

ព្រះសីហនុ៖ ប្រភពព័ត៌មានបានឱ្យដឹងនៅមុននេះបន្តិច វេលាម៉ោងជាង១ៈ១០នាទី ថ្ងៃទី២ ខែមិថុនា នេះថា ជនដៃដល់ដែលរំលោភសម្លាប់ក្មេង២នាក់នៅខេត្តព្រះសីហនុ សមត្ថកិច្ចមិនបានយកទៅធ្វើត្រាប់ឡើយ ព្រោះប្រជាពលរដ្ឋនៅទីនោះពិតជាច្រើនណាស់ ខ្លាចកំហឹងរបស់ពួកគាត់ទប់មិនបាន វាយសម្លាប់ជនសង្ស័យដើម្បីបញ្ចេញកំហឹង។

CMA_LongBanner

តាមការបញ្ជាក់ព័ត៌មាន បានឱ្យដឹងថា ប្រជាពលរដ្ឋបានប្របូលផ្ដុំគ្នាជាច្រើន ហើយនៅតែបន្តនាំគ្នាមកជាបន្តបន្ទាប់ទៀតជាង១ពាន់នាក់ នឹងមានអ្នកខ្លះដៃកាន់សុទ្ធតែដំបង ដូច្នេះហើយសមត្ថកិច្ចមិនបានបញ្ជូនជនដៃដល់ទៅធ្វើត្រាប់នោះទេ ព្រោះតែខ្លាចពួកគាត់ទប់កំហឹងមិនបាន អាចនឹងវាយសម្លាប់ជនដៃដល់នោះក៏ថាបាន៕

 

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close