UI_LongBanner

បណ្ឌិត​ ឡាច​ សំរោង​៖​ តើយើងត្រូវជួយជាតិនៅពេលណា?

147

​នៅក្នុងឃ្លាថា​ “តើយើងត្រូវជួយជាតិនៅពេលណា​? “ នេះ​ គឺជាដំបូងយើងត្រូវដឹងជាទូទៅថា​ តើជាតិជាអ្វី​ ? តើយើងកំពុងរស់នៅក្នុងសង្គមជាតិបែបណា? ហើយយើងត្រូវជាអ្វី​និងកំពុងធ្វើអ្វីនៅក្នុងសង្គមជាតិនោះ​ ? ចុងក្រោយ​ តើយើង​រស់មកដល់ពេលនេះបានធ្វើអ្វីខ្លះសម្រាប់ជាប្រយោជន៏ដល់ជាតិរបស់យើង..​?

តទៅនះ​ យើងចាប់ផ្តើមសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅ​ និងមានខ្លឹមសារអំពី​៖

១.តើ ជាតិជាអ្វី​ ?
​ជាតិជាអ្វីៗទាំងអស់ដែលរួមមាន​ ទឹកដី​ ប្រជាជន​ ឯករាជ្យ​ អធិបតេយ្យភាព​ និងបូរណភាពដែនដី​របស់ប្រទេសមួយ​ ហើយប្រជាជន​ គឺជាម្ចាស់ជោគវាសនា​របស់ប្រទេសជាតិនោះ​ ។ នៅត្រង់នេះ​ នៅត្រង់ឃ្លាថា​ ប្រជាជនជាម្ចាស់ជោគវាសនារបស់ប្រទេសជាតិ​ គឺបានន័យថា​ ជាតិមួយដែលអាចថ្កុំថ្កើងរីកចម្រើន​រុងរឿងខ្លាំងក្លាទៅបាន​ គឺអាស្រ័យលើប្រជាជន​ នៃប្រទេសជាតិ​នោះ​ ជាប្រជាជនចម្រើនជឿនលឿន​ ទាំងផ្នែក​ សុខភាព​ បញ្ញាស្មារតី​ សីលធម៌​ គុណធម៌​ សច្ចធម៌​ និងជាពិសេស​ ព្រលឹងស្នេហាជាតិ គឺស្មារតីមនសិការរបស់ប្រជាជនទាំងអស់
នោះហ៊ានលះបង់​ ធ្វើពលីកម្មគ្រប់បែបយ៉ាងរួមទាំងការបូជាអាយុជីវិតសាច់ស្រស់ឈាមស្រស់​ ដើម្បីសេចក្តី​ចម្រើនជឿនលឿន​ សុខសន្តិភាព​ និងឯករាជ្យភាពរបស់​ប្រទេសជាតិខ្លួន​។

ជារួម​ ប្រទេសជាតិណា​ដែលផ្ទុកទៅដោយប្រជាជន​មានមនសិការ​ ស្មារតី​រួមសម្បាច់គ្នាឯកភាពជាតិជាធ្លុងមួយ​ ដើម្បីសេចក្តីចម្រើនជឿនលឿន​ មានឆន្ទះមុតមាំលះបង់ខ្ពស់ដើម្បីជាតិ​នោះកាន់តែច្រើនទៅៗ​ គឺនៅក្នុងលក្ខណ្ឌនេះហើយ ត្រូវបានគេចាត់ទុកថា​ ទឹកដីប្រទេសជាតិនោះជាទឹកដីពិសិដ្ឋ​ មានសំណាង​ បានទទួលយកមនុស្សពិសិដ្ឋឲ្យយោនកំណើតមកកើតនៅក្នុងប្រទេសជាតិនោះកាន់តែច្រើនទៅៗ។​ គឺនៅក្នុងទស្សនះនេះហើយ​ ទើបកាលពីជិត១០០០ឆ្នាំមុន​ ព្រះមហាវិរក្សត្រ​ ជាព្រះមហាកស្ត្រដ៏ជាញជ័យ​ គឺព្រះបាទយសោធវរ្ម័នទី៤​ ឬព្រះបាទឥឦាន្តធរណិន្រ្ទវរ្ម័ន​ ដែលកសាងប្រាសាទកោះកេរ(កោះកែរ)​ ដែលជារាជធានីចំណាស់មុនយសោធបុរនគរ(យុគមាស​នគរវត្ត)ព្រះអង្គជាស្តេចចក្រវាឡ​ ដោយព្រះអង្គចេះវិជ្ជាវេទដល់កម្រិតកំពូល​ ដែលហៅថា​ សំរិទ្ធិរោហវេទ។ នាគ្រានោះ ព្រះអង្គមាន​ព្រះរាជឱង្ការជាព្រះរាជបណ្តាំថា​ បើរាស្រ្តនៃនគរមានសុខភាព​បញ្ញាស្មារតីភ្លឺថាមុតមាំហើយ​ ទើបចាត់ទុកថា​នគរនោះ(ប្រទេសជាតិនោះ)ក៏មានសេចក្តីសុខចម្រើនទៅតាម​នោះដែរ ។

ចំណែកឯព្រះបាទជ័យវរ្ម័នទី៧​ ជាព្រះមហាក្សត្រដ៏មហស្ចារ្យមួយព្រះអង្គដែរ​ក្នុងសម័យមហានគរយសោធបុរ​ ព្រះអង្គបានទុកដាក់អាយុជីវិតអាណាប្រជានុរាស្រ្ត​ ស្មើនឹងព្រះជីវីរបស់ព្រះអង្គ​ ដោយព្រះរាជបន្ទូលដ៏មហិមារបស់ព្រះអង្គបានត្រូវព្រះរាជចំណារទុកមកថា​ ទុក្ខរបស់ប្រជារាស្រ្ត​ គឺជាទុក្ខរបស់ព្រះអង្គ​ …។
ចំពោះទស្សនះបស្ចឹមលោក​វិញ​ ក៏មានទស្សនះប្រដុំប្រសងជាមួយនឹងព្រះរាជគតិបណ្ឌិតរបស់ព្រះមហាក្សត្រទាំងពីរព្រះអង្គខាងលើដែរថា​ ​ ការសម្គាល់មើលថាប្រទេសជាតិនោះរីកចម្រើនទៅបានយ៉ងណានោះ គេត្រូវសម្គាល់ជាដំបូង​ អំពី​របៀបរស់នៅ​ និងការគោរពវិន័យ​ ច្បាប់របស់ប្រជាជន​នៃប្រទេសជាតិនោះជាមុន…។

សរុបមកវិញ​ ជាតិគឺក្រៅតែពីតែមានទឹកដី​ដែលធំទូលាយ​មានសម្បត្តិធម្មជាតិគ្រប់គ្រាន់ដើម្បីទ្រទ្រង់ការរស់រានរបស់ជីវិត​សព្វបែបយ៉ាង ជាតិក៏ត្រូវមានជាចាំបាច់នូវប្រជារាស្រ្ត​ ឬប្រជាជន​ ដែលល្អ​ ជាប្រជាជនដែលជាមនុស្សជា​ គ្មានជម្ងី​(ជម្ងឺសារពង្គកាយ​ និងជម្ងឺសតិបញ្ញាស្មារតី) ទើបជាតិ​នោះអាចថែរក្សាបានគង់វង្ស​ មិនបែកខ្ញែកាត់បង់ទឹកដីរបស់ខ្លួនទៅលើជាតិសាសន៏ដទៃបាន…៚ (ខ្មែរមិនមែនជាអ្នកជម្ងឺអាស៊ីទេ)
(នៅមានវគ្គបន្ត..)
០៦.០៦.២០១៩
ឡាច សំរោង

អត្ថបទដែលជាប់ទាក់ទង
Open

Close