UI_LongBanner

ឆែកឆេរក្លឹបកម្សាន្ត លុច្សសារី (Luxurious) ឃាត់ខ្លួនមនុស្សប្រុស-ស្រីជាង៤០០នាក់ រួមទាំងដកហូតគ្រឿងញៀនជាច្រេីនទៀត

203

រាជធានីភ្នំពេញ ៖ រឿងរ៉ាវដ៏កក្រើកក្រុងភ្នំពេញ កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលមូលដ្ឋាន ខណ្ឌដូនពេញ បេីកប្រតិបត្តិការ លក្ខណៈទ្រង់ទ្រាយធំ ចុះបង្រ្កោបទីតាំងគ្រឿងញៀនមួយដ៏ធំ ទៀតហេីយ ក្នុងរាជធានីភ្នំពេញ គឺក្លឹបកម្សាន្តរាត្រី លុច្សសារី (Luxurious) ដោយធ្វេីការឃាត់ខ្លួនបុគ្គលិក និងអ្នកពាក់ព័ន្ធជាង ៤០០នាក់។

ប្រតិបត្តិការ បង្ក្រាបទីតាំងគ្រឿងញៀនដ៏ធំមួយទៀតនេះធ្វេីឡេីងនាវេលាម៉ោង២យប់រំលងអាធ្រាតឈានចូលថ្ងៃសៅរិ៍៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត និង លោកអភិបាលរងសាលារាជធានីភ្នំពេញ ព្រមទាំងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយសមត្ថកិច្ចមូលដ្ឋាន ដឹកនាំដោយឧត្តមសេនីយ៍ត្រី សុង លី ស្នងការរង ទទួលផែនព្រហ្មទណ្ឌ បានឆ្មក់បង្រ្កាបក្លឹបកម្សាន្តរាត្រីមួយកន្លែងយីហោ លុច្សសារី (Luxurious) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៥៣ តាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវ៦៣ ភូមិ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

CMA_LongBanner

បច្ចប្បន្ន បន្ទាប់ពីត្រួតពិនិត្យក្លឹបខាងលេីនេះរួច បានរកឃេីញសារធាតុញៀនមួយចំនួន និងសម្រេចបិទក្លឹបជាបណ្តោះអាសន្ន ចំណែកមនុស្សប្រុសស្រីជាង៤០០នាក់ (ក្នុងនោះមានទាំងបុគ្គលិក ជនជាតិចិន និងជនជាតិវៀតណាម) ត្រូវបានឃាត់ខ្លួន បញ្ជូន តាមរថយន្តក្រុង រដ្ឋាកស្វយ័តដឹកជញ្ជូនរាជធានី ភ្នំពេញ (City Bus) ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរងចាំជំនាញធ្វេីតេស្តពិនិត្យទឹកនោម រក សារធាតុញៀន និងបែងចែក តាមប្រភេទបទល្មេីសដែលពាក់ព័ន្ធ ដេីម្បីកសាងសុំណំរឿង បន្តតាមនីតិវិធី ។

ក្លឹបកម្សាន្ត «លុច្សសារី» ជាក្លឹបកម្សាន្តមួយ ក្នុងចំណោមក្លឹបកម្សាន្តជាច្រើននៅក្នុងរាជធានីភ្នំពេញ ដែលត្រូវបានបិទជាបន្តបន្ទាប់ក្រោយពីសមត្ថកិច្ចបានចូលឆែកឆេររកឃើញមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចាប់តាំងពីលោក ស ថេត ចូលកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១៨។ ហេីយប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្ត «លុច្សសារី» បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានករណីបុរសម្នាក់ចូលទៅលេងក្នុងក្លឹបនេះ ហើយមានការផ្ទុះអាវុធបណ្តាលឱ្យនារីម្នាក់រងរបួសភ្លៅ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close