UI_LongBanner

Update: ខឹងលោកសង្ឃ ស្រោចទឹកហើយយីអ៊ុនដាក់ពេក ស្រីស្អាតរូបស្រស់ដកកាំភ្លើងបាញ់ផ្អើលកុដិតែម្តង

146

ភ្នំពេញ៖ ស្រីស្អាតរូបស្រស់ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញធ្វើការឃាត់ខ្លួន ក្រោយដកកាំភ្លើងខ្លីមួយដើមតាមបាញ់លោកសង្ឃដល់កុដិ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តែមនមានគ្រោះថ្នាក់ដល់ជីវិតឡេីយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦ និង៣០នាទីព្រលប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចកុដិលេខ ២៣ វត្តសារាវ័ន្ត ផ្លូវលេខ១៧៨ ភូមិទី៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពពីស្រីជើងខ្លាំងរូបស្រស់និយាយថានាងមានឈ្មោះ ផាន ស្រីលីន អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះជួលជាន់ទី២ ផ្លូវលេខ២១៧ សង្កាត់អូឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយកាំភ្លើងខ្លី ដែលជនសង្ស័យធ្វើការបាញ់ប្រហារនោះបានទិញមកពីប្រទេសថៃក្នុងតំលៃ (មួយពាន់ជាង) គឺជាអាវុធខ្លីម៉ាក ZORAKI M906 លេខ០០០១២៦។

CMA_LongBanner

ចំណែកជនរងគ្រោះ ឈ្មោះសឿន ពិសិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាព្រះសង្ឃ គង់នៅកុដិលេខ២៣ ក្នុងវត្តសារាវ័ន្ត ផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញកសាងសុំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close