UI_LongBanner

នារីរូបស្រស់ម្នាក់ សម្រេចចិត្តលោតពីលើស្ពានជ្រោយចង្វារ ដោយមិនដឹងមានវិបត្តិអ្វី?

298

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចលើស្ពានជ្រោយចង្វារថ្មី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា នារីស្រស់ស្អាត់ម្នាក់បានសម្រេចចិត្តលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ ដោយមិនដឹងមានវិបត្តិអ្វី ។

ម្ដាយរងគ្រោះបានឲ្យដឹងថា កូនរបស់គាត់ប៉ុន្មានថ្ងៃនេះ ខុសប្លែកពីធម្មតា ចេះតែស្ដីថាឲ្យគាត់ ធ្វើឲ្យគាត់មានអារម្មណ៍សង្ស័យថា កូនរបស់គាត់មានវិបត្តិអីមួយហើយមើលទៅ ទោះបីជាគាត់លួងលោមសួរកូនស្រី មានរឿងអីប្រាប់ម្ដាយមក តែកូនគាត់មិននិយាយអ្វីទាំងអស់ តែគាត់មើលទៅដូចមានអ្វីលាក់បាំង។

សពរងគ្រោះមានឈ្មោះ ស្រី នីត ភេទស្រី អាយុ២៤ឆ្នាំ មុខរបអ៊ុតសក់ នៅផ្សារសំណង់១២ ស្នាក់នៅភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតខេត្តព្រៃវែង។

CMA_LongBanner

លុះនៅយប់កើតហេតុ មានគេមកប្រាប់ថា កូនរបស់ខ្ញុំបានលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ ភ្លាមៗរូបគាត់ក៏បានមកដល់កន្លែងកើតហេតុ ហើយបាន ជួលបងប្អូនខ្មែរឥស្លាម ក្នុងតម្លៃ៦០០ដុល្លារ ដើម្បីរាវកូនស្រីជាទីស្រទ្បាញ់ របស់គាត់។ ដោយម៉ោង១១ និង១០នាទីយប់ថ្ងៃដដែល ទើបរាវរកកូនរបស់គាត់ឃើញ ហើយបានស្រង់មកដាក់លើគោក។

សពនារីរងគ្រោះខាងលើ ត្រូវម្ដាយនិងបងប្អូនឯភាពយកទៅតម្កល់ទុកនៅទួលអស់លោក ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close