UI_LongBanner

អត់ដឹងសោះ ថាទឹកអំពៅមានអត្ថប្រយោជន៍ដល់ម្លឹង សម្រាប់សុខភាព!

144

ទឹកអំពៅមិនត្រឹមតែផ្អែមឆ្ងាញ់នោះទេ វាជាភេសជ្ជៈធម្មជាតិផ្តល់នូវកម្លាំង និងបំបាត់អាការ ស្រែកទឹកយ៉ាងមានប្រសិទ្ធភាព ថែមទាំងងាយរក ងាយទិញ តំលៃធូរថ្លៃ និងអាចទទួលទាន រាល់ពេលបាន។ ក្រៅពីនេះទឹកអំពៅ ក៏ត្រូវបានគេចាត់ទុកជាឱសថធម្មជាតិជំនួយដល់ សុខភាពរាងកាយយើងទៀតផង។

ដូច្នេះមកតាមដានអត្ថប្រយោជន៍សុខភាពដែលទទួលបានពីការពិសាទឹកអំពៅជាប្រចាំ៖

១. ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ

ទឹកអំពៅជាប្រភពនៃសារធាតុសរសៃយ៉ាងសំបូរបែប ដែលអាចជួយសម្រួលដល់ការរំលាយអាហារ ការស្រូបយកនូវសារធាតុចិញ្ចឹម ការដឹកនាំកាកសំណល់បញ្ចេញចោល និងជាពិសេសជា ថ្នាំធម្មជាតិបំបាត់អាការទល់លាមក។

២. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

CMA_LongBanner

ជំរុញដល់ប្រព័ន្ធការពាររាងកាយ បង្ការហានិភ័យនូវជំងឺមួយចំនួនដូចជា ជំងឺទាក់ទងនឹងប្រព័ន្ធ រំលាយអាហារ និងប្រព័ន្ធដង្ហើមជាដើម។ ជាពិសេសការពិសាទឹកអំពៅក៏បានចូលរួមចំណែក ក្នុងការប្រឆាំងនឹងការវិវឌ្ឍន៍នៃជំងឺមហារីកទៀតផងដូចជា ជំងឺមហារីកក្រពេញប្រូស្តាត ពោះវៀនធំ និងសុដន់។

៣. ជំនួយដល់សុខភាពស្បែក

ទឹកអំពៅក៏ជាថ្នាំធម្មជាតិជំនួយដល់សុខភាពស្បែក ឲ្យកាន់តែក្មេងជាងវ័យ កាត់បន្ថយនូវស្នាមជ្រីវជ្រួញ និងធ្វើឲ្យស្បែកម៉ត់រលោង ជាពិសេសមានសមត្ថភាពប្រឆាំងជាតិពុល និង មេរោគដែលមាននៅតាមកោសិកាស្បែក។

៤. ជួយរក្សាកំរិតជាតិស្ករ

ទឹកអំពៅជួយរក្សាកម្រិតជាតិស្ករឲ្យនៅធម្មតា ជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អល្បឿនជាងមុន ថែមទាំងផ្តល់ថាមពលរាងកាយបានយូរទៀតផង។ កត្តាទាំងនេះសុទ្ធតែចូលរួមចំណែកក្នុងការកាត់បន្ថយ នូវហានិភ័យនៃការ បង្កជំងឺទឹកនោមផ្អែម៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close