UI_LongBanner

Update: ជនរងគ្រោះ៣នាក់ ជាមន្ត្រីគយ បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់នៅខេត្តកំពង់ស្ពឺ

3,429

កំពង់ស្ពឺ៖ ក្នុងចំណោមជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត ១១នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់នៅខេត្តកំពង់ស្ពឺនោះ មានជនរងគ្រោះ ៣នាក់ជាមន្ត្រីគយបម្រើការងារនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ។

យោងតាមមន្ត្រីបម្រើការនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានប្រាប់CHN News ឱ្យដឹងនៅយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះថា មន្ត្រីគយទាំង៣នាក់រួមមាន៖

១. ឈ្មោះ ជន់ ច័ន្ទរិទ្ធ

២. ឈ្មោះ គឹម ឆាត អនុប្រធានប្រធានការិយាល័យ

CMA_LongBanner

ទី៣. ឈ្មោះ ហេង មករា។ បច្ចុប្បន្នជនរងគ្រោះទាំងបីនាក់នេះ ត្រូវបានដឹកយកមកតម្កល់ធ្វើបុណ្យនៅវត្តទឹកថ្លា។

ជនរងគ្រោះជាមន្ត្រីគយនេះ ត្រូវបានបញ្ជាក់ថា ធ្វើដំណើរតាមរថយន្តហាយឡែកឌ័រ។

សូមបញ្ជាក់ថាថា ទិន្នន័យជាបឋមគ្រោះថ្នាក់ចរាចរនេះ បណ្តាលឲ្យមនុស្សស្លាប់ ១១នាក់ ស្រី ១នាក់ និងរបួស ៤នាក់។

បើតាមលោកស្នងការជនរងគ្រោះរហូតស្លាប់បាត់បង់ជីវិតមាន ៦នាក់ ជិះនៅក្នុងរថយន្ត HIGHLANDER និង ៤នាក់ទៀតជិះនៅក្នុងរថយន្តទេសចរណ៍២៤កៅអី។ រីឯអ្នករងរបួស ៤នាក់ទៀតជាអ្នកធ្វើដំណើរលើរថយន្តទេសចរណ៍២៤កៅអី៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close