UI_LongBanner

សកម្មភាពជម្រើសជាតិកម្ពុជាហ្វឹកហាត់នៅកាតា មុនការប្រកួតជើងទី២

67

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ពេលនេះកំពុងហ្វឹកហាត់យ៉ាងសស្រាក់សស្រាំ មុនការប្រកួតជើងទី២ ជាមួយប៉ាគីស្ថាននៅដូហា។

ការប្រកួតនេះលេងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១១យប់ម៉ោងនៅកម្ពុជា។

សូមបញ្ជាក់ថាជើងទី១ ជា​លទ្ធផល​ កម្ពុជា​បាន​ឈ្នះ​ប៉ាគីស្ថាន​ដោយ​លទ្ធផល​ ២-០ ដែល​រក​បាន​យុវជន​​លេច​ធ្លោ សៀង ចន្ធា និង​រៀម​ច្បង​ក្នុង​ក្រុម​ជម្រើស​ជាតិ គួច សុកុម្ភៈ។

CMA_LongBanner

អ្នក​គាំទ្រ​កម្ពុជា​តស៊ូ​ទៅ​មើល​ផ្ទាល់​ដល់​ពហុកីឡដ្ឋាន​ជាតិ​ដើម្បី​គាំទ្រ​ដល់​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ដែល​ប្រកួត​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ប៉ាគីស្ថាន​ ជម្រុះ​ World Cup 2022 និង Asian Cup 2023 ទោះ​ជា​ភ្លៀង​ស្រក់​ជោកជាំ​តាំង​ពី​ថ្ងៃ​ក៏​ដោយ។

អ្នក​ស្រលាញ់​បាល់ទាត់​​ប្រមាណ​ជាង​៣​ម៉ឺន​នាក់​ អ្នក​ខ្លះ​ពាក់​អាវ​ភ្លៀង​ អ្នក​ខ្លះ​កាន់​ឆ័ត្រ​ អ្នក​​អត់​មាន​អ្វី​ទាំង​អស់​ដោយ​ទទឹក​ខ្លួន​ជោក​ ប៉ុន្តែ​ពួក​គាត់​មិន​រងា​ ឬ​ធុញ​ទ្រាន់​អ្វី​ឡើយ។ ផ្ទុយ​ទៅ​វិញ​ ពួក​គេ​ស្រែក​ហ៊ោ​កង​រំពង​ពេញ​ស្តាត​ ទឹក​មុខ​ញញឹម​ស្រស់​ស្រាយ​ ពោរពេញ​ដោយ​ក្តី​សង្ឃឹម។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close