UI_LongBanner

កីឡាករបាល់ទាល់លំដាប់ពិភពលោក Neymar ត្រូវបានប៉ូលិសឃាត់ខ្លួនចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ

56

ប្រេស៊ីល៖ កីឡាករបាល់ទាល់ Neymar បានធ្វើសាក្សី អស់រយៈពេលជិត២ម៉ោង នៅក្នុងទីស្នាក់ការប៉ូលិសនៅឯទីក្រុង Rio de Janeiro (រីយ៉ូដឺជេនេរ៉ូ) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដែលជាផ្នែកមួយនៃការស៊ើបអង្កេត ទៅលើការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ។ នេះបើតាមការចេញផ្សាយដោយសារព៍ត៌មាន CGTN នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០១៩។

កីឡាបាល់ទាត់រូបនេះ បានជួបជាមួយមនុស្សម្នាក់ មានឈ្មោះ Najila Trindade អាយុ២៦ឆ្នាំ កាលពីថ្ងៃទី ១៥ ខែឧសភា នៅឯសណ្ឋាគារមួយកន្លែងនៅទីក្រុងប៉ារីស អំឡុងពេលដែល Neymar បានលេងនៅលីគទី១ នៃក្លឹប Paris St-Germain (PSG)។ Neymar បានបដិសេធរាល់ការចោទប្រកាន់ប្រឆាំងនឹងរូបលោក ហើយបានហៅរឿងហេតុពេលនោះថាជា «អន្ទាក់» ដែលជាវីដេអូបង្ហោះនៅបណ្ដាញInstagram កាលពីថ្ងៃទី ២ ខែមិថុនា។ Neymar ធ្លាប់បានពន្យល់ពីទំនាក់ទំនងរបស់លោក ជាមួយនារីម្នាក់នោះ ដោយលោកបាននិយាយថា គឺជាអន្ទាក់។

សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល បានរាយការណ៍ កាលពីពេលមុនថា Neymar បានទទួលដីកាកោះហៅពីតុលាការ ដើម្បីនិយាយជាមួយអាជ្ញាធរអំពីការបង្ហោះរបស់គាត់ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អំពីរូបភាព និងសារ របស់អ្នកជាប់ចោទ ដោយគ្មានការអនុញ្ញាតពីខាងស្រី(Trindade) ក្នុងការរំលោភលើភាពឯកជនរបស់នាងលើអ៊ីនធឺណែត។

CMA_LongBanner

Neymar បានមកធ្វើសក្ខីកម្មក្នុងរយៈពេលខ្លី បន្ទាប់ពីម៉ោង ៧ យប់ ហើយបានចាកចេញមុនពេលម៉ោង ៩យប់ (ម៉ោងក្នុងតំបន់)។ គាត់បាននិយាយទៅកាន់អ្នកកាសែតនៅឯទីស្នាក់ការប៉ូលិស ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីសក្ខីកម្មរបស់គាត់ នៅក្នុងករណីឧក្រិដ្ឋកម្មតាមអ៊ីនធឺណែតនោះឡើយ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close