UI_LongBanner

រម្មណីយដ្ឋានសម្បូរទៅដោយខ្យល់ធម្មជាតិ មានចម្ងាយត្រឹមតែ 7km ពីទីក្រុងសៀមរាបប៉ុណ្ណោះ

55

ភ្ញៀវទេសចរណ៍ជាតិកាន់តែច្រើនឡើង និយមមកទស្សនា និងដើរកម្សាន្ត នៅតាមរមណីយដ្ឋានទាំងឡាយ ក្នុងប្រទេសកម្ពុជា ដែលសំបូរទៅដោយតំបន់កម្សាន្ដធម្មជាតិជាច្រើន។ ភ្ញៀវដែលបានមកលេងសៀមរាបកុំភ្លេចមកទីតាំង រមណីយដ្ឋានមួយដែលមានខ្យល់បរិសុទ្ធ ម្ហូបឆ្ងាញ់ មាន់ស្រែ បន្លែស្រស់ តំលៃសមរម្យទៀតផង ដោយចម្ងាយត្រឹមតែ 7km ពីទីក្រុងសៀមរាបប៉ុណ្ណោះ ។

រមណីយដ្ឋាន ភូមិស្លា ដែលមានទេសភាពយ៉ាងស្រស់បំព្រង ជាមួយការរៀបចំហេដ្ឋារចនាសម្ព័ន្ធយ៉ាងប្រណិត ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យទៅកម្សាន្តនៅទីនោះ ។ បើលោក អ្នក ទៅកម្សាន្តនៅទីនោះ ត្រូវធ្វើដំណើរ​តាមផ្លូវ​ក្រវាត់ក្រុង​ឆ្ពោះទៅកាន់​ វត្ដ​ចក ចូល​តាម​ច្រក​ផ្សារ​កន្ដ្រក ប្រមាណជា ២ គីឡូម៉ែត្រ លោក​អ្នក​នឹង​បាន​ឃើញ​ដើម​ឈើ​ដង្គត់​ទើប​ដុះ​ពន្លក​ស្លឹក​ថ្មី​ឈរ​ នៅអមសាងខាង​ផ្លូវ ដែលមានស្លាកសញ្ញា​ប្រាប់​ភ្ញៀវ​ថា ជិតដល់​ទី​តាំង​រមណីយដ្ឋាន​ធម្មជាតិ ​ភូមិ​ស្លានោះហើយ​ ។

CMA_LongBanner

រមណីយដ្ឋានភូមិស្លា នេះ ស្ថិតនៅ​ក្នុងភូមិ​កន្ត្រក ឃុំ​ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភ្នំ​ក្រោម រមណីយដ្ឋាន​ធម្មជាតិ​ភូមិ​ស្លានេះ ទើប​តែរៀបចំទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍ នៅ​ចុងឆ្នាំ ២០១៨នេះប៉ណ្ណោះ ។ក្រៅពី​មុខម្ហូបស្រុក​ស្រែ រមណីយដ្ឋាន​ធម្មជាតិ ​ភូមិ​ស្លា រំលេច​នូវ​ទស្សនីយភាព​ប្លែក ជាមួយ​ក្យូស​ធំៗ ចំនួន៧ សម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរទៅកម្សាន្ត ការគយគន់​មើលទេសភាព​មាត់​បឹង​ធម្មជាតិ និង ​ផ្ទះ​បុរាណ ១ ខ្នង ព្រមទាំង​ក្យូស​ខ្នាត​កណ្ដាល​ចំនួន ១៣ អម​ដោយ​សម្រស់​វាល​ស្រែ​ពណ៌បៃតង​ស្រស់ ទិដ្ឋភាព​ភ្នំ​ក្រោម ដោយ​ទទួល​ខ្យល់​ជំនោរ​ត្រជាក់​គ្រប់​ពេល​វេលា ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close